ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ជ្ញា​ធរ​ឱ្យ​ប្រជា​ពលរដ្ឋ​ថយ​សំណង់​ផ្សេង​ៗ​ពី​អ័​ក្សទ្រូងផ្លូវ​១៥​ម៉ែត្រ​ទាំង​សងខាង

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ៖ ​នេះ​ជា​ផ្លូវ​បេតុង​បែក​ពី​ផ្លូវជាតិ​លេខ​៤​ចុះ​ទៅ​កោះ​ខ្យង មាន​ចម្ងាយ​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ឆ្លងកាត់​ឃុំ​​ចំនួន​៣ គឺ​ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរ​ជ្រៅ​ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ…

​ខេត្ត​ព្រះសីហនុ ៖ ​នេះ​ជា​ផ្លូវ​បេតុង​បែក​ពី​ផ្លូវជាតិ​លេខ​៤​ចុះ​ទៅ​កោះ​ខ្យង មាន​ចម្ងាយ​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ឆ្លងកាត់​ឃុំ​​ចំនួន​៣ គឺ​ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរ​ជ្រៅ​ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ដែល​អា​ជ្ញា​ធរ​ស្រុក​តម្រូវ​អោយ​ប្រជា​ពលរដ្ឋ​ថយ​សំណង់​ផ្សេង​ៗ​ពី​អ័​ក្សទ្រូងផ្លូវ​១៥​ម៉ែត្រ​ទាំង​សងខាង ប្រយោជន៍​រក្សា​ទំហំ​ផ្លូវ​អោយ​ធំ​ទូលាយ និង​ហាម​មិន​អោយ​មានការ​សាងសង់​សំណង់​ថ្មី​ប៉ះ​​លើ​ចិញ្ចើម​ផ្លូវ​តាម​ការ​កំណត់​ដូច​ខាងលើ​នេះ​​ទេ​ ។

ក្រោយពី​អា​ជ្ញា​ធរ​ចុះ​បាញ់​គំនូស​កំណត់​ទី​តម្រូវ​អោយ​រុះរើ​សំណង់ ក៏​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​លំនៅ​ដ្ឋា​ន​ប៉ះពាល់​​នឹង​គម្រោង​នេះ​បាន​ប្រតិកម្ម​ក្រោម​ហេតុផល​ថា ផ្ទះ​ខ្លះ​សង់​​យូរមក​​ឆ្នាំ​ហើយ និង​ខ្លះ​ទៀត​ថា​គម្រោង​នេះ​ប៉ះ​ផ្ទះ​ខ្លះ​ទាំងស្រុង​ក៏​​មាន រួច​លើក​ជា​សំណូមពរ​សុំ​អោយ​អ​ាជ្ញា​ធរ​ពិនិត្យ​សម្រួល​ឡើង​វិញ​ដូច​ជា​​បង្រួម​អ័​ក្សផ្លូវ​អោយ​ខ្លី​តិច​ជាង​១៥​ម៉ែត្រ​ជាដើម​។

លោក​សរ កក្កដា​ អភិបាលស្រុក​ព្រៃ​នប់​ថ្លែង​ថា បច្ចុប្បន្ន​នៅ​តាម​ផ្លូវ​នេះ​មាន​សំណង់​ខ្លះ​បាន​សង់​មក​ដល់​ចិញ្ចើម​ផ្លូវ​បេតុង​ទៅ​ហើយ ក្នុង​នោះ​ត្រង់​ចំណុច​ប្រជុំជន​ដូច​ជា​នៅ​ផ្សា​របឹង​តា​ព្រហ្ម​ជាដើម ដោយសារ​តែ​ការ​សាងសង់​ផ្ទះ​លក់ដូរ​ជាប់​នឹង​ផ្លូវ​ផង រួម​នឹង​ការ​ឈប់​ចតម៉ូតូ ​រថយន្ត​​លើ​ផ្លូវ​ផង ធ្វើ​អោយ​ផ្លូវ​តូច​ចង្អៀត ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា គម្រោង​រៀបចំ​រក្សា​ចិញ្ចើម​ផ្លូវ​រហូត​ដល់​១៥​ម៉ែត្រ​ពី​អ័ក្ស​ទ្រូងផ្លូវ​នេះ គឺ​ធ្វើ​ឡើង​តាម​គំរូ​ប្លង់​គោល​នៃ​ផ្លូវ​នេះ និង​ធ្វើការ​ទប់ស្កាត់​ជា​មុន​ក្នុង​ការ​សាងសង់​សំណង់​ថ្មី​ៗ​នា​ពេល​បច្ចុប្បន្ន មិន​អោយ​សង់​ដល់​ច​ិញ្ចើ​ម​ផ្លូវ​បេតុង​។ បើ​តាម​លោក​អភិបាលស្រុក​ថា អ្វី​ដែល​ធ្វើ​នា​ពេលនេះ​គឺ​ដើម្បី​ប្រ​យោជន៍​​សាធា​រណៈ និង​សុំ​អោយប្រជា​​ពលរដ្ឋ​យោគយល់​ចូលរួម​ទាំងអស់​គ្នា ដើម្បី​បាន​ផ្លូ​វ​ធំ​ទូលាយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ