ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបាត់សមាជិកគ្រួសារទេ សូម​ទំនាក់​ទំនង​មកជា​បន្ទាន់ !

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​បុរស​ម្នាក់​សង្ស័យ​ថា ​ត្រូវ​គេ​វាយបណ្តាលឱ្យបាត់បង់ជីវិត​រួច​យក​មក​ទម្លាក់​ចោល ​ត្រូវ​បាន​គេ​ប្រទះ​ឃើញដោយ​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ ​ធ្វើឱ្យ​​ភ្ញាក់ផ្អើល​មនុស្សទៅ​ចោមរោម​មើល​គ្រប់​ៗ​គ្នា​ ​កាលពី​វេលា​ម៉ោង​០៧ និង៣០នាទី​ព្រឹក ស្ថិត​​ក្នុងភូមិ​ផ្សារ​តា​កោ ​សង្កាត់​រកា…

ខេត្តតាកែវ ៖ ​បុរស​ម្នាក់​សង្ស័យ​ថា ​ត្រូវ​គេ​វាយបណ្តាលឱ្យបាត់បង់ជីវិត​រួច​យក​មក​ទម្លាក់​ចោល ​ត្រូវ​
បាន​គេ​ប្រទះ​ឃើញដោយ​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ ​ធ្វើឱ្យ​​ភ្ញាក់ផ្អើល​មនុស្សទៅ​ចោមរោម​មើល​គ្រប់​ៗ​គ្នា​ ​កាលពី​វេលា​ម៉ោង​០៧ និង៣០នាទី​ព្រឹក ស្ថិត​​ក្នុងភូមិ​ផ្សារ​តា​កោ ​សង្កាត់​រកា ​ក្នុង​ក្រុង​ដូន​កែវ​ ខេត្តតា​កែវ ជាប់​របង​ពី​ខាងលិច​​​មន្ទីរ​សុខាភិបាល​ខេត្ត ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​និង​កំពុង​ស្វែងរក​ពី​អត្ត​សញ្ញាណ និង​ស្វែងរក​សាច់​ញាតិ ​បើមានអ្នក​បាត់​​សមាជិកគ្រួសារ អាច​មក​ពិនិត្យ​​និង​ទំនាក់ទំនង​មក​នគរបាល​ក្រុង​ដូន​កែវ​។

សេចក្តីរាយការណ៍ឱ្យដឹងថា​ សពបុរសខាងលើ​ មាន​សភាព​ស្អុយរលួយ​មើល​មិន​ស្គាល់​ភិនភាគ​ឡើយ តែ​គាត់​មាន​ស្លៀកខោ​ប៉ា​រ៉ា អាវ​យឺតពណ៌ប្រផេះ និង​ពាក់មួក​មួយ ។ ​​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ រួម​ជា​មួយ​និង​អាជ្ញាធរ​ភូមិ​ឃុំ និង​គ្រូពេទ្យ បាន​កំពុង​តែ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ជុំវិញ​កន្លែង​កើតហេតុ នៅ​មិន​ទាន់​សន្និដ្ឋាន​ថា ជា​ករណី​អ្វី​នូវឡើយ​ទេ តែ​ការ​សន្និដ្ឋាន​ជាបឋម​​មើល​​តាម​ភិនភាគ​ និង​កន្លែង​កើតហេតុ គឺ​អាច​ជា​ករណី​គេ​វាយ​សម្លាប់​ ព្រោះ​មាន​រៀប​ក្រដាស​កេស​​ឡាំង​សព​ផ្ងារ​មុខ ។

នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​តែ​ប៉ុណ្ណោះ​។ គ្រូពេទ្យ​ចុះ​ពី​និត្យ​ជាក់ស្តែង​នោះ​បាន​និយាយថា ​ភិនភាគ​អ្នកបាត់បង់ជីវិតរូបនេះ សង្ស័យ​រយៈជាង​១០​ថ្ងៃ​មក​ហើយ ​។ ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ