ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​ចិន​សម្រេច​ពន្យារ​ការ​ប្រកួត​រដូវ​កាល​ថ្មី​ដោយសារ​ការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា លី​គ​កំពូល​ចិន (Chinese Super League) បាន​សម្រេច​ពន្យា​ពេល​ការ​ចាប់ផ្តើម​ការ​ប្រកួត​រដូវ​កាល​ថ្មី​របស់​ខ្លួន ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ប្រទេស​នេះ​។ Chinese…

យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា លី​គ​កំពូល​ចិន (Chinese Super League) បាន​សម្រេច​ពន្យា​ពេល​ការ​ចាប់ផ្តើម​ការ​ប្រកួត​រដូវ​កាល​ថ្មី​របស់​ខ្លួន ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ប្រទេស​នេះ​។

Chinese Super League ដែល​មាន​កីឡាករ​ឆ្នើម​ៗ ជា​ច្រើន​រួម​មាន Yaya Toure, Hulk, Marouane Fellaini, Oscar, Marko Arnautovic និង Salomon Rondon ដែល​ជា​ធម្មតា​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី គឺ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ប៉ុន្តែ​កាលបរិច្ឆេទ​ចាប់ផ្តើម​ថ្មី​សម្រាប់​រដូវ​កាល​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ជូន​ថា គិត​មក​ទល់​ពេល​បើ​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​អ្នក​ស្លាប់ ដោយសារ​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ បាន​កើនឡើង​ចំនួន​២១៣​នាក់​ហើយ ខណៈ​ចំនួន​អ្នក​ឆ្លង​ជិត ១០.០០០​ករណី​នៅ​ទូ​ទាំង​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ