ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនើងខ្លាំងមែន ជិះតាមផ្តាច់ជីវិត​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជិះ​ម៉ូតូ​តាម​កាប់​យ៉ាង​សាហាវ​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​បាត់បង់ជីវិត និង​ម្នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង​នៅ​ក្នុងភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១…

ខេត្តបាត់ដំបង​ ៖ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជិះ​ម៉ូតូ​តាម​កាប់​យ៉ាង​សាហាវ​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​បាត់បង់ជីវិត និង​ម្នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង​នៅ​ក្នុងភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។​

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​និយាយ​ថា អំពើ​​នេះ​ បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​២​នាក់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ។ ពួក​គេ​បានជិះ​ម៉ូតូ​ដេញ​តាម​កាប់​ទៅ​លើ​យុវជន​២​នាក់​ទៀត ​ដែល​កំពុង​ជិះ​ម៉ូតូ​ដែរ​បណ្ដាល​ឲ្យ​ម្នាក់​បាត់បង់ជីវិត ​និង​ម្នាក់​ទៀត​រង​របួស ហើយ​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទាំង​យប់​ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​បឋម​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​អុ​ី​សិច​ទ័​រ ពណ៌​ខៀវ គ្មាន​ស្លាក​​លេខ តែ​អ្នក​ជិះ​ក្រោយ​មាន​កាន់​កាំបិត​វែង ​។ ​យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ លន់ កែវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ រង​របួស​ក្បាល​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ ​តែបានបាត់បង់ជីវិត​​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​ម្នាក់​ទៀតឈ្មោះ ផា​ន ភក្តី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ (​អ្នក​ឌុ​ប​) រង​របួស​ក្បាល​ខាងឆ្វេង​មួយ​កន្លែង​៥ថ្នេរ ​។

បើ​តាម​មន្ត្រី​ជំនាញ​ដែល​បាន​ស្រង់​សំដី​ជន​រង​គ្រោះបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជា​ក្រុម​ចំនួន​៤​គ្រឿង ហើយ​ជន​រង​គ្រោះ​បាន​ជិះ​នៅ​កណ្ដាល ក្នុង​ចំណោម​ទាំង​៤​គ្រឿង​នោះ​។ ប៉ុន្តែ​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​តាម​មក​ក្រោយ ហើយ​ដក​កាំ​បិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង​ ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ និងការ​ស្រាវជ្រាវ ជន​ដៃដល់​អាច​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ ទើប​ពួក​គេ​ជិះ​ម៉ូតូ​តាម​កាប់​យ៉ាង​សាហាវ​បែប​នេះ​។ ទោះ​យ៉ាងណា ពេល​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ