ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ប៉េ​អឹ​ម ទាហាន មន្ត្រី​បរិស្ថាន ប្រជា​ការពារ និង​មន្ត្រី​សហគមន៍​បង្ក្រាប​ម្តងនេះ​បាន​មិន​ស្ទើរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​រួម​មាន​ប៉ូលិស ប៉េ​អឹ​ម ទាហាន មន្ត្រី​បរិស្ថាន ប្រជា​ការពារ និង​មន្ត្រី​សហគមន៍​បាន​សហការ​គ្នា​ចុះ​ល្បាត​នៅ​ក្នុង​ព្រៃ​សហគមន៍​ទឹកធ្លាក់​ចង្ក្រាន​រយ ស្ថិត​នៅ​ភូមិសាស្ត្រ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​រួម​មាន​ប៉ូលិស ប៉េ​អឹ​ម ទាហាន មន្ត្រី​បរិស្ថាន ប្រជា​ការពារ និង​មន្ត្រី​សហគមន៍​បាន​សហការ​គ្នា​ចុះ​ល្បាត​នៅ​ក្នុង​ព្រៃ​សហគមន៍​ទឹកធ្លាក់​ចង្ក្រាន​រយ ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​បាយ​ដុត ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែមករា​នេះ ដោយ​បាន​បង្ក្រាប​បាន​បទល្មើស​បាន​មួយ​ចំនួន​ផង​ដែរ ។

ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​យើង​បង្ក្រាប​បាន​រួម​មាន ៖ ម៉ូ​ទ័​រ​ឆក់​ត្រី​ចំនួន​០១​គ្រឿង រណា​យន្ត​ចំនួន​០៣​គ្រឿង អន្ទាក់​ដាក់​សត្វ​១០​ខ្សែ កាំភ្លើង​ខ្យល់​កែ​ឆ្នៃ​ចំនួន ០៤​ដើម ។ ចំពោះ​វត្ថុ​តាំង​ខាងលើ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សហគមន៍​ព្រៃឈើ​ទឹកធ្លាក់​ចង្ក្រាន​រយ ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ ។

សមត្ថកិច្ច​បន្ត​ថា ក្នុង​នោះ​ដែរ សមត្ថកិច្ច​ឃាត់​បាន​គោ​យន្ត​កន្ត្រៃ​០១​គ្រឿង ម្ចាស់​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​ឈើ​អារ​ចំនួន​៦៧​ដើម ស្មើ​និង​៣.០១៧៨​ម៉ែត្រគូប ។ ចំណែក​វត្ថុ​តាង​ឈើ​អារ​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ អង្គរធំ ជា​អ្នករក្សា​ទុក​បណ្តោះអាសន្ន ។ យ៉ាងនេះ​ក្តី​គេ​សង្ឃឹមថា សមត្ថកិច្ច​នឹង​បន្ត​បង្ក្រាប​បទល្មើស​ខាង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ