ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! មក​ដឹង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី Facebook ទាំងអស់​គ្នា

4 ឆ្នាំ មុន

ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​សង្គម​ដែល​ធំ​ជាងគេ​លើ​លោក និង​ជា​ឪពុក​របស់​កូនស្រី​តូច​ៗ​ពីរ​នាក់ លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) គឺជា​បុគ្គល​ដែល​រវល់​ស្ទើរតែ​គ្មាន​ពេល​សម្រាក ។ លោក​បាន​ចំណាយពេល​ជា​ច្រើន​លើ​ការងារ​របស់​លោក…

ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​សង្គម​ដែល​ធំ​ជាងគេ​លើ​លោក និង​ជា​ឪពុក​របស់​កូនស្រី​តូច​ៗ​ពីរ​នាក់ លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) គឺជា​បុគ្គល​ដែល​រវល់​ស្ទើរតែ​គ្មាន​ពេល​សម្រាក ។ លោក​បាន​ចំណាយពេល​ជា​ច្រើន​លើ​ការងារ​របស់​លោក តែ​លោក​នៅ​តែ​បាន​បែងចែក​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ ធ្វើ​ដំណើរ​ទេសចរណ៍ និង​ពេល​សម្រាប់​គ្រួសារ​ផង​ដែរ ។ លោក​ធ្វើ​ដូច្នេះ​បាន​ដោយ​លះបង់​នូវ​រាល់​ជម្រើស​ផ្សេង​ៗ​ដែល​មិន​សំខាន់​ក្នុង​ជីវិត​របស់​លោក និង​កំណត់​គោលដៅ​ធំ​ៗ​សម្រាប់​ខ្លួន ។ ខាងក្រោម​គឺជា​ការ​សង្ខេបនៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​មហាសេដ្ឋី​ខាងលើ ។

ជា​រៀង​រាល់​ព្រឹក លោក ហ្សា​ក់​កា​បឺ​ក ក្រោកពីដំណេក​នៅ​ម៉ោង ៨​ព្រឹក និង​ប្រញាប់​ឆែក Facebook Messenger និង WhatsApp លើ​ទូរស័ព្ទ​របស់​លោក​មុនគេ​មុន​នឹង​ចាប់ផ្តើម​ពាក់ Contact Lense របស់​លោក ។ បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ហើយ លោក​ចាប់ផ្តើម​លំ​ហាត់ប្រាណ​របស់​លោក​យ៉ាង​ហោច​ណាស់​ហើយ​បាន ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ មាន​ពេល​ខ្លះ លោក​នាំ​កូន​ឆ្កែ​របស់​លោក​ទៅ​ជ​ឫ​មួយ​ផង​ដែរ ។

ពេល​ដែល​រួចរាល់ លោក​មិន​គិតគូរ​ច្រើន​ពី​អាហារ​ពេល​ព្រឹក​ទេ ហើយ​លោក​តែងតែ​ទទួលទាន​អ្វី​ដែល​លោក​ចង់​ទទួលទាន​នៅ​ថ្ងៃ​នោះ ។ លោក​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ខ្ជះខ្ជាយ​ពេលវេលា​លើ​ការ​សម្រេចចិត្ត​តូច​ៗ​និង​មិន​សំខាន់ ។ វា​ជា​ក៏​ជា​មូលហេតុ​ដែល​លោក​តែងតែ​ពាក់​អាវយឺត​ដូច​ៗ​គ្នា​ជា​រៀងរាល់ថ្ងៃ​ដែរ ។

ជា​រៀង​រាល់​ស​ប្តា​ហ៍ លោក​ចំណាយពេល​ប្រមាណ​ពី ៥០ ទៅ ៦០ ម៉ោង​សម្រាប់​ការងារ​ទាក់ទិន​នឹង Facebook ប៉ុន្តែ​លោក​តែងតែ​គិតគូរ​ពី​ប្រព័ន្ធ​សង្គម​នេះ​ជា​និច្ច ។ សារព័ត៌មាន The Verge បាន​ឲ្យ​ដឹង​ថា​លោក​មាន​ក្រុមការងារ​ប្រមាណ ១២​នាក់​ដែល​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​សង្គម​របស់​លោក​ដូច​ជា​លុប​បំបាត់ Comments ដែល​មិន​សមរម្យ និង​ចែករំលែក​ព័ត៌មាន​ថ្មី​ៗ​ជាដើម ។

ពេល​ដែល​លោក​មិន​ធ្វើការ លោក​ចំណាយ​ពេលវេលា​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ។ បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​រៀន​ភាសា​ចិន ហើយ​លោក​ក៏​ព្យាយាម​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ