ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ធ្វើ​បាតុកម្ម​បិទផ្លូវ ទាមទារ​ឱ្យ​រំលាយ​បេន​ចំណតឡាន​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ទិញ​ស្រូវ និង​ម្ចាស់​រថយន្ត​ដឹកស្រូវ​រាប់​សិប​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដុត​សំបក​កង់​ឡាន និង​វាយកម្ទេចស្នាក់​ការ​បេន​ចំណតរថយន្ត នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មក​រា ដែលហេតុការណ៍បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ-អន្តរជាតិ​…

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ទិញ​ស្រូវ និង​ម្ចាស់​រថយន្ត​ដឹកស្រូវ​រាប់​សិប​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដុត​សំបក​កង់​ឡាន និង​វាយកម្ទេចស្នាក់​ការ​បេន​ចំណតរថយន្ត នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មក​រា ដែលហេតុការណ៍បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ-អន្តរជាតិ​ ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ចនាំ​គ្នា​ចុះ​ទៅ​អន្តរា​គម​ន៍​យ៉ាង​កកកុញ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ ។

ក្រុម​អាជីវករ​ទាំងនោះ ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​ធ្វើ​បាតុកម្ម​នេះ គឺ​ដោយសារ​តែ​ខឹង​និង​ម្ចាស់​បេន​ចំណតរថយន្ត​បន្ទាយ​ចក្រី កំណត់​យក​លុយ​ពី​ពួក​គាត់​ស្រេច​តែ​អំពើ​ចិត្ត រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង ពេល​ខ្លះ ​គេ​ទារ​យក​១​ម៉ឺន​៥​ពាន់​រៀល ពេល​ខ្លះ​គេ​ទារ​យក​២​ម៉ឺន​រៀល ស្រេច​តែ​ចិត្ត​របស់​គេ ។ ហើយ​​ពេល​ក្រុម​អាជីវករ​តវ៉ា គេ​ថា​អភិបាលខេត្ត​ជា​អ្នក​កំណត់​អោយ​គេ​យកបែប​នេះ បើ​ក្រុម​អាជីវករ​មិន​សុខចិត្ត ចង់​ប្តឹង​ទៅ​ណា​ក៏​ប្តឹង​ទៅ ទើប​ធ្វើ​អោយ​ក្រុម​អាជីវករ​ក្តៅ​ឆួល ហើយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដុត​សំបក​កង់​ឡាន និង​វាយ​កំ​ទិញ​ស្នាក់​ការ​បេន​ចំណត​នោះ​ចោល​តែ​ម្តង​ទៅ ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​កើត​មាន​ហេតុ​ការ​ណ៍​បាតុកម្ម​ហឹ​ង្សា​នេះ​ឡើង កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​អន្តរា​គមន៍​​ភ្លាម​ៗ ដោយ​មាន​ខាង​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​សម្របសម្រួល ​និង​បាន​សន្យា​ជាមួយ​ក្រុម​អាជីវក​រថា នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ តំណាង​អភិបាលខេត្ត​និង​ចុះ​មក​ដោះស្រាយ​ជូន​បងប្អូន​ក្រុម​អាជីវករ ទើប​ក្រុម​បាតុករ​ព្រម​បំបែក​គ្នា​ទៅ​វិញ​អស់​។

រហូត​ដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​ លោក​ សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្ត បាន​ដឹកនាំ​គណៈកម្មការ​ខេត្ត ចុះ​មក​ដោះស្រាយ​ដោយ​ផ្ទាល់ ដោយ​បាន​អញ្ជើញ​ភាគី​ម្ចាស់​បេន​ចំណត និង​ក្រុម​អាជីវករ​ទាំងអស់ ទៅ​ជួប​ដោះស្រាយ​គ្នា​នៅ​ស្នាក់​ការ​ប៉ូ​លី​ស​ព្រំដែន ហើយ​ក្នុង​ពេល​ជួប​ដោះស្រាយ​នោះ ភាគី​ខាង​ម្ចាស់​បេន​បាន​អះអាង​ថា ខ្លួន​មិន​បាន​កំណត់​ទារ​យក​លុយ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​កំណត់​យក​ទៅ​តាមតែ​សៀវភៅ​បន្ទុក​ប៉ុណ្ណោះ ហើយ​កន្លង​មក​តែងតែ​សម្រួល អនុគ្រោះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​អាជីវករ​រហូត ប៉ុន្តែ​ក្រុម​អាជីវករ​ខ្លួនឯង​គឺ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ចាំ​ញុះញង់ រហូត​ផ្ទុះ​កើត​មាន​បាតុកម្ម​បែប​នេះ​តែ​ម្តង​។

ដោយឡែក​ ខាង​អាជីវករនៅ​តែ​អះអាង​ថា ពួក​គាត់​ទាមទារ​អោយ​អាជ្ញាធរ​ខេត្ត រំលាយ​បេន​ចំណត​រថយន្ត​ច្រក​បន្ទាយ​ចក្រី​នេះ​ចោល​តែ​ម្តង ព្រោះ​បេន​១​នេះ​មិន​បាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​ទេ មាន​តែ​ធ្វើ​អោយ​ពលរដ្ឋ​ខាតបង់​ទៅ​វិញ​ទេ​ ។ ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​នេះ លោកសួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្ត​បាន​លើក​ឡើង​ថា បេន​ចំណតរថយន្ត​ច្រក​បន្ទាយ​ចក្រី​នេះ គឺជា​បេន​ស្របច្បាប់ ដែល​មាន​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួង​ត្រឹមត្រូវ ហើយ​ម្ចាស់​បេន​ក៏​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ជា​បន្តបន្ទាប់​ផង​ដែរ ដូច្នេះ​គឺ​មិន​អាច​រំលាយ​បេន​ចោល​បាន​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ឯក​ឩ​ត្តម សួន សុ​ម៉ា​លី​ន បាន​បញ្ជាក់​ថា ឯក​ឩ​ត្តម​និង​នាំ​យក​ការ​ស្នើ​សុំ​របស់​ក្រុម​អាជីវករ ដាក់​ជូន​ទៅលោកជា សុ​មេធី ដើម្បី​ពិចារណា​ និង​រក​ដំណោះស្រាយ​ជូន​បងប្អូន​ក្រុម​អាជីវករ ប៉ុន្តែ​ស្នើ​សុំ​ពេលវេលា​មួយ​រយៈពេល​ខ្លី​សិន ហើយ​ក្នុងអំឡុងពេល​នេះ ក៏​សុំ​អោយ​បងប្អូន​ក្រុម​អាជីវករ​ទាំងអស់ រក្សា​ស្ថានភាព​ស្ងប់ស្ងាត់ និង​រកស៊ី​តាម​ធម្មតា​សិន ដោយឡែក​ខាង​បេន​ចំណត គឺ​មិន​អោយ​បន្ត​យក​លុយ​ពី​ឡាន​ស្រូវ​ទៀត​ទេ គឺ​រង​ចាំ​រហូត​ដល់​បញ្ហា​នេះ ត្រូវ​បាន​ដោះស្រាយ​ចប់​សិន​។

ថ្លែង​ក្នុង​ពេល​នោះ​ដែរ លោក សួន សុ​ម៉ា​លី​ន បាន​បញ្ជាក់​ថា នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​នេះ មិនមែន​មាន​បេន​ចំណត​តែ​១​នេះ​ទេ គឺ​នៅ​មាន​បេន​ចំណត​ជា​ច្រើន​ទៀត ដែល​បេន​ចំណត​ទាំងនោះ សុទ្ធតែ​ជា​បេន​ចំណត​អនាធិ​ប​តេ​យ្យ​ខុសច្បាប់ ដូច្នេះ​ ក្រោយ​ពី​ដោះស្រាយ​បញ្ចប់​បញ្ហា​ខាងលើ​រួច​ហើយ លោក​​និង​ចាត់វិធានការ​រំលាយ​បេន​ចំណត​អនា​​ធិ​ប​តេ​យ្យ​ទាំង​អស់នោះ​ចោល​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ