ប្រទះ​គ្រាប់​ក្នុង​បាត​ស្ទឹង​សង្កែ មិន​​​អាច​​​​ចល័ត​វា​​ចេញ​បាន​


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​​ឱ្យដឹងថា កម្លាំងស៊ីម៉ាក់បានប្រើ​ប្រាស់​អេស្កាវ៉ាទ័រ​​កាយ​​រក​​គ្រាប់​មីន
ក៏​បានប្រទះឃើញ​​​​​គ្រាប់ប្រភេទ​​១២០មីល្លីម៉ែត្រ១គ្រាប់​នៅ​ក្នុងបាត​​ស្ទឹង​សង្កែ (ក្បែរសួនសម្តេច​ក្រឡា​ហោម ស ខេង) នៅ​រសៀល​ថ្ងៃទី​២៩ មករា នេះ ​ដោយគ្រាប់នេះ​ គឺ​មិនអាច​យកវាចល័តចេញទីនោះ​បាន​ទេ ព្រោះ​​អាច​ផ្ទុះ ។

សេចក្តីរាយការណ៍បន្តថា គ្រាប់​ប្រភេទ១២០មីល្លីម៉ែត្រដែលប្រទះឃើញ​នេះ កម្លាំងស៊ីម៉ាក់​សម្រេចនឹង​ធ្វើការ​កម្ទេច​​វាចោល​​​នៅថ្ងៃទី៣០ មករា ស្អែក នៅក្នុង​សង្កែតែម្តង ដើម្បីកុំឱ្យ​មាន​គ្រោះថ្នាក់ណាមួយ​​អាច​កើត​ឡើងដោយយ​ថាហេតុ ។

​សូមរំលឹកថា មាន​សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១ ស្ថិត​នៅ​ភូមិ​កំពង់ក្របី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​១៥៩D ស្ថ​ិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ចាប់ពី​ចំណុច​ស្ពាន​សម្តេច​ក្រឡាហោម ស ខេ​ង រហូត​មក​ដល់​ស្ពាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​បានប្រកាសសូម​កុំ​បងប្អូន​ចេញពីផ្ទះ ឬ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ​ ព្រោះខ្លាច​​មាន​គ្រោះថ្នាក់​ជាយថាហេតុណាមួយ។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង ​​ចេញ​ថ្ងៃ​ទី​២៩ ​មករា ឆ្នាំ​២០២០ នេះ ។​

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ឱ្យដ​ឹងទៀតថា មូលហេតុ​ដែល​អំពាវនាវ​សុំឱ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ ​តា​កុំ​ចេញពីផ្ទះ​ឬ​ធ្វើ​ដំណើរ​ផ្តេសផ្តាស​លើ​ទីតាំង​ខាងលើ ព្រោះ​​​មានការ​រៀបចំ​កែ​លំអរ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ និង​បាន​ស្នើ​សុំ​ក្រុមការងារ​អង្គភាព​កំចាត់​មីន ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​បានឃើញ​ថា មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដោយ​មួយ​ចំនួន​ក្រុមការងារ​បាន​ធ្វើការ​បោសសម្អាត និង​ប្រមូល​ចេញ​បាន ដោយឡែក​មួយ​ចំនួន​ទៀត តម្រូវ​ឱ្យធ្វើ​ការ​បំផ្ទុះ​នៅ​នឹង​កន្លែង ។

ដូចនេះ​ ក្រុមការងារ​នឹង​អនុវត្ត​ការងារ​នេះ ​នៅថ្ងៃ​ទី​៣០ ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​​ព្រឹក សូម​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​សហការ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ