លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបាននិយាយថា ទុរេនកម្ពុជាមានរសជាតិឆ្ងាញ់ និងក្លិនមិនសូវឈួល ។ ដូច្នេះលោកមានបំណងជំរុញអោយមានការនាំចេញធុរេនកម្ពុជាទៅកាន់ប្រទេសរបស់លោក ។ លោកឯកអគ្គរដ្ឋទូត ផាក ហ៊ឹង ខ្យង់ ( Park Heung Kyeong) បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកោះសន្តិភាព នៅពេលថ្មីៗនេះ ។

លោក និយាយថា ផ្លែទុរេនរបស់កម្ពុជាក៏ទទួលបានចាប់អារម្មណ៍ និងគាំទ្រខ្លាំងណាស់ដែរពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ។ ផ្លែទុរេនរបស់កម្ពុជាមិនសូវមានក្លិនឈួលខ្លាំងដូចផ្លែទុរេនមកពីបណ្តាប្រទេសដទៃទៀតនោះទេ ។

ផ្លែទុរេនរបស់កម្ពុជាមានក្លិនស្រាល និងក្រអូប ព្រមទាំងមានរសជាតិឆ្ញាញ់ធ្វើអោយប្រជាជនកូរ៉េខាងត្បូងជាប់ចិត្តខ្លាំងមែនទែន ។

លោកទូតនិយាយបន្ថែមថា ដូច្នេះលទ្ធភាពនៃការនាំចេញផ្លែទុរេនពីកម្ពុជាចូលទៅកាន់ទីផ្សារកូរ៉េខាងត្បូង គឺមានចំនួនច្រើន ។ ថ្មីៗនេះប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចូលផ្លែស្វាយពីប្រទេសកម្ពុជាហើយវាបានក្លាយជាការចាប់ផ្តើមមួយដែលគេគិតថា នឹងផ្តល់ឪកាសសម្រាប់ការនាំចេញផ្លែឈើផ្សេងទៀតដែលមានសក្តានុពលទីផ្សារនៅកូរ៉េ ៕





ចែករំលែកព័តមាននេះ