ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​រ៉ូ​ណា​វាយលុក​កក្រើក​ពិភពលោក ផឹក​កាហ្វេ​ក៏​មិន​ឆ្ងាញ់ ញាំ​គុយទាវ​ក៏​ពិបាក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ វីរុស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​ប្រភេទ​វីរុស​កូ​រ៉ូ​ណា​កំពុង​ឆ្លង​តាម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក អ្នក​ខេត្តបន្ទាយមានជ័យ​នៅ​តុ​កាហ្វេ​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ផង​ដែរ ។ ជាក់ស្តែង​ឃើញ​នៅ​តាម​ហាង​គុយទាវ តុ​ការ​ហ្វេ គេ​ឃើញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​វីរុស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​នេះ​ជា​ការ​ព្រួយ​បារ​ម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ត្រូវ​បាន​ឆ្លង​វីរុស​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​រក​ឃើញ​១​ករណី​កាលពី​ថ្ងៃ​ទី​២៧ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ វីរុស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​ប្រភេទ​វីរុស​កូ​រ៉ូ​ណា​កំពុង​ឆ្លង​តាម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក អ្នក​ខេត្តបន្ទាយមានជ័យ​នៅ​តុ​កាហ្វេ​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ផង​ដែរ ។ ជាក់ស្តែង​ឃើញ​នៅ​តាម​ហាង​គុយទាវ តុ​ការ​ហ្វេ គេ​ឃើញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​វីរុស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​នេះ​ជា​ការ​ព្រួយ​បារ​ម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ត្រូវ​បាន​ឆ្លង​វីរុស​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​រក​ឃើញ​១​ករណី​កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ប្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហា​នុ ។

ប្រជាពលរដ្ឋ​ដែល​ពាក់​ម៉ាស់​កំពុង​អង្គុយ​តុ​គុយទាវ និង​ការ​ហ្វេ នៅ​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​អារ​ម្ម​របស់​ពួក​គាត់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​ដែល​វីរុស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​ជា​វីរុស​កូ​រ៉ូ​ណា​ដែល​កំពុង​ឆ្លង​តាម​បណ្តា​ប្រទេស​ជិតខាង ហើយ​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​នៅ​ទិសពាយ័ព្យ​នៃ​ប្រ​ទស​កម្ពុជា​ហើយ​ជាប់​ព្រំដែន​ថៃ ដែល​មាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​មាន​ភ្ញៀវ​បរទេស​ឆ្លងកាត់​ចូល​មក​លេង​កំសាន្ត​នៅ​កម្ពុជា ជា​ការ​ព្រួយ​បារ​ម្ម​ទើប​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារ​ជម្ងឺឆ្លង ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​ត្រួតពិនិត្យ​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដើម្បី​ការពារ​ទប់ស្កាត់​ឱ្យ​បាន​ចំពោះ​វីរុស​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​នេះ ហើយ​សុំ​ឱ្យ​បងប្អូន​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់​គ្នា ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ