ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោលរបង​ដាំ​លើ​ដីរដ្ឋ​រាប់​ពាន់​ដើម បាន​ដក​កម្ទេចចោល

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បង្គោលរបង​ដាំ​លើ​ដីចំការ​ស្រស់​របស់​រដ្ឋ​រាប់​ពាន់​ដើម ត្រូវ​បាន​កម្លាំង​ចម្រុះ ​ខេត្ត​មណ្ឌល​គិរី​ បាន​ធ្វើការ​ចុះ​ដក​កម្ទេច​ចោល ក្រោយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​គេ​សង្ស័យ​ជាប់​ព័​ន្ឋ​ការ​ចេញ​លិខិត​ស្នាម​កាន់កាប់​លើ​ដីធ្លី​ទាំងនោះឱ្យក្រុម​ឈ្មួញ ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា…

ខេត្តមណ្ឌលគិរី ៖ បង្គោលរបង​ដាំ​លើ​ដីចំការ​ស្រស់​របស់​រដ្ឋ​រាប់​ពាន់​ដើម ត្រូវ​បាន​កម្លាំង​ចម្រុះ ​ខេត្ត​មណ្ឌល​គិរី​ បាន​ធ្វើការ​ចុះ​ដក​កម្ទេច​ចោល ក្រោយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​គេ​សង្ស័យ​ជាប់​ព័​ន្ឋ​ការ​ចេញ​លិខិត​ស្នាម​កាន់កាប់​លើ​ដីធ្លី​ទាំងនោះឱ្យក្រុម​ឈ្មួញ ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា នេះ ២០២០ ក្នុងភូមិ​សាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ​។

កម្លាំង​ចម្រុះ​ដែល​ដឹកនាំដោយ​លោកព្រះរាជអាជ្ញា​រង មាស វ​ឌ្ឍ​នា បាន​ចុះ​ទៅ​ដល់ទី​តាំង​ចំការ​ស្រស់​ក្នុង​ស្រុក​អូរ​រាំង និង​រក​ឃើញ​ថា មាន​បង្គោល​ថ្ម​រាប់​ពាន់​ដើម​ ត្រូវ​បាន​គេ​បោះ​កំណត់​ព្រំ​ដី​យក​ជាក​ម្មសិ​ទ្ធិ​បុគ្គល ហើយ​កម្លាំង​ចម្រុះ​បាន​ដក​យក​ទៅ​រក្សា​ទុក ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​រាំង ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័​ន្ឋ​ក្នុង​ករណី​នេះ​។

ជុំវិញ​ការ​ចុះ​បង្ក្រាប​សកម្មភាព​រំលោភ​យក​ដី​រដ្ឋ​ពី​ជនខិលខូច​ខាងលើ​នេះ មហាជន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​អាជ្ញាធរ​ស្រុក​អូរ​រាំង ដែល​បណ្តែតបណ្តោយ​ឲ្យ​ដីចំការ​ស្រស់​រាប់រយ​ហិក​តា​ ត្រូវ​គេ​បោះបង្គោល​របង​យ៉ាង​អនាធិបតេយ្យ បើ​គ្មាន​ចំណាត់ការ​ពី​រដ្ឋបាល​ខេត្ត​ទេ ដី​ទាំងនោះ​និង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​កម្ម​សិ​ទ្ឋ​ឯកជន​ជាក់​ជា​មិន​ខាន ​។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា ដីចំការ​ស្រស់​រដ្ឋ​នេះ ​គេ​កំពុង​ដំណើរការ​និ​តិ​វិធី​ចុះបញ្ជី​ ។ ​ចំណែក​ដីចំការ​ស្រស់​របស់​ក្រុមហ៊ុន គឺ​មិន​ទាន់​អាច​ចុះ​បាន​ទេ ដោយ​កំពុង​មាន​បញ្ហា​ជាន់​លើ​ដី​ប្រជាពលរដ្ឋ ដូច្នេះ​ រង់ចាំ​ក្រុមការងារ​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ខ្វៀល​ចេញ​ប៉ុនណា កន្លែង​ណា​បាន​ក្រុមហ៊ុន ហើយ​កន្លែង​ណា​បាន​ទៅ​ប្រជាពលរដ្ឋ​។ ​ចំណែក​ដី​កន្លែង​ដែល​កម្លាំង​ចម្រុះ​កំពុង​ដក​បង្គោលរបង​ចេញ​នេះ គឺ​គេ​មាន​លិខិត​កាន់កាប់​តាំងពី​ជំនាន់​លោក ន​ង ទុ​ណ្ណា​រី នៅ​ជា​អភិបាលស្រុក​ម្ល៉េះ ។

ជុំវិញ​ករណី​មាន​បង្គោលរបង​ត្រូវ​គេ​ដាំ​ព័​ទ្ធ​​យក​ដីចំការ​ស្រស់ និង​ដី​បម្រុង​ទុក​សង់​ព្រ​លាន​យន្តហោះ រាប់​រយ​ហិច​តា​ក្នុង​ដែនដី​គ្រប់គ្រង​របស់​ខ្លួន យ៉ាង​អនាធិបតេយ្យ គ្មាន​ការ​ទប់ស្កាត់​ត្រូវ​លោក សៀ​ក មុន្នី ឆ្លើយ​យ៉ាង​ខ្លី​ថា​«​នរណា​ទៅ​ដឹង​បើ​មនុស្ស​ច្រើន​យ៉ាងនេះ​»​ទំនង​លោក​ចង់​សំដៅ​ថា មាន​អ្នកលក់​អ្នកទិញ​ដី​រដ្ឋ​ច្រើន​ពេក ទើប​លោក​មិនដឹង​។

ដោយឡែក ​ក្រុម​អ្នក​តាមដាន​បញ្ហា​ដីធ្លី​បាន​លើក​ឡើង​ថា ការ​ឆ្លើយ​តប​របស់​លោក សៀ​ក មុន្នី ហាក់ជា​ការ​ដោះស្រាយ​យករួចខ្លួន​ប៉ុនណោះ កាលណា​មាន​អ្នកទិញ​លក់​ដី​គេ​ប្រាកដជា សុំ​ការ​ឯកភាព​ពី​គ្រប់​អាជ្ញា​ធរ​មូលដ្ឋាន​បោះត្រា​ទទួលស្គាល់​ចាប់ពី​ភូមិ ឃុំ ស្រុក ដើម្បី​ច្បាស់​ថា ដី​ទាំងនោះ​អាច​អាស្រ័យ​ផល​បាន​ឬ​អត់ ព្រោះ​លក់ដូរ​ត្រូវ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ ដ្បិត​គេ​មិន​អាច​យក​លុយរាប់​ម៉ឺន​ដុល្លា​ទៅ​បោះចោល​ទទេ​នោះ​ឡើយ​។

ចំណែក​ប្រភព​ក្រៅផ្លូវការ​ដាច់​ដោយឡែក​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៩ ​ដី​ព្រ​លាន​យន្តហោះ​ថ្មី ដែល​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ បម្រុង​ទុក​សាងសង់​នា​ថ្ងៃ​អនាគត ត្រូវ​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញា​ធរ​​មូលដ្ឋាន​លក់​ឲ្យ​ក្រុម​ថៅកែ​នៅ​រាជធានី​ភ្នំពេញ​។​ជា​អកុសល​ដំណឹង​នេះ​បាន​ធ្លាយ​ដល់​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី លោក​បាន​ដឹកនាំ​កម្លាំង​រាប់​សិប​នាក់​ចុះ​ទប់ស្កាត់​ដក​បង្គោល​ថ្មាំ​ទាំងនោះ​ចោល កាលពី​ថ្ងៃ​ទី ២៦ កក្កដា ២០១៩ កន្លង​ទៅ​។

ប្រភព​បន្ត​ថា បន្ទាប់​ពី​អភិបាលខេត្ត​ចុះ​ទប់ស្កាត់​ទាន់​ពេល ក្រុម​មួយ​ក្តាប់​តូច​ដែល​ហ៊ាន​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​ទាំងនោះ បាន​ជួប​ការ​លំបាក ​ព្រោះតែ​បាន​ទទួល​លុយ​ពី​អ្នកទិញ​រួច​ទៅ​ហើយ បែរជា​គ្មាន​ដី​ឲ្យ​គេ ដូច្នេះ​គេ​បាន​បង្វែ​ទិស​ដៅ​រក​ដី​ថ្មី​ប្រគល់​ឲ្យ​ម្ចាស់​លុយ​ដើម្បី​បញ្ចប់​បញ្ហា ​។ ​ហើយ​ដី​នៅ​ទីតាំង​ថ្មី ដែល​ត្រូវ​ប្រគល់​ឲ្យ​ឈ្មួញ ត្រូវ​គេ​សង្ស័យ​ថា ជា​ដី​របស់​រដ្ឋបាល​ស្រុក​អូរ​រាំង ដែល​ចៅហ្វាយស្រុក​ជំនាន់​មុន​បម្រុង​ទុក​សម្រាប់​ប្រើប្រាស់​សង់​ជា​ស្នាក់​ការ​រដ្ឋបាល​ស្រុក​ថ្មី​ ៕ ​

អត្ថបទសរសេរ ដោយ