ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ចម្លែក​ៗ៣ តែ​ទទួល​ប្រាក់ខែ​ខ្ពស់

4 ឆ្នាំ មុន

ជា​ទូទៅ​ពេល​ដែល​មនុស្ស​គិត​ពី​ការងារ​ដែល​ប្រាក់ខែ​ខ្ពស់​ៗ​ពួក​គេ​ប្រហែលជា​គិតដល់​តំណែង CEO ក្រុមហ៊ុន​ធំ​ៗ ឬ​អាជីវករ​ដែល​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​ជាដើម ។ ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​មានការ​ងារ​ចម្លែក​ៗ​ជា​ច្រើន​ដែល​ផ្តល់​ប្រាក់ខែ​ស្ទើរតែ​ខ្ពស់​ជាង​ប្រាក់ខែ​របស់​អ្នក​ជោគជ័យ​ជា​ច្រើន​ថែម​ទៀត ។ ការងារ​ទាំងនេះ​មាន​ដូច​ជា​៖ ១. Hacker៖…

ជា​ទូទៅ​ពេល​ដែល​មនុស្ស​គិត​ពី​ការងារ​ដែល​ប្រាក់ខែ​ខ្ពស់​ៗ​ពួក​គេ​ប្រហែលជា​គិតដល់​តំណែង CEO ក្រុមហ៊ុន​ធំ​ៗ ឬ​អាជីវករ​ដែល​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​ជាដើម ។ ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​មានការ​ងារ​ចម្លែក​ៗ​ជា​ច្រើន​ដែល​ផ្តល់​ប្រាក់ខែ​ស្ទើរតែ​ខ្ពស់​ជាង​ប្រាក់ខែ​របស់​អ្នក​ជោគជ័យ​ជា​ច្រើន​ថែម​ទៀត ។
ការងារ​ទាំងនេះ​មាន​ដូច​ជា​៖

១. Hacker៖
អ្នក​ប្រហែលជា​បាន​មើល​ភាពយន្ត​ជា​ច្រើន​ដែល Hacker ជា​ឧក្រឹដ្ឋ​ជន​ដែល​ត្រូវ​បាន​តាម​ចាប់​ដោយ​អាជ្ញាធរ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រសិនបើ​អ្នកជា​មនុស្ស​ស្រលាញ់​កុំព្យូទ័រ និង​មាន​សមត្ថភាព​ក្នុង​ការ Hack កម្មវិធី ឬ​គេហទំព័រ​របស់​ក្រុមហ៊ុន​ធំ​ៗ​នោះ អ្នក​អាច​រក​លុយ​បាន​ដោយ​ស្របច្បាប់​បាន​យ៉ាង​ងាយ ។ ក្រុមហ៊ុន​ជា​ច្រើន​ទូ​ទាំង​ពិភពលោក​ផ្តល់​ថវិកា​ដល់ Hacker ដែល​អាច​រក​ឃើញ​បញ្ហា​ក្នុង​កម្មវិធី ឬ​ប្រព័ន្ធ​នានា​របស់​ពួក​គេ ហើយ Hacker មួយ​ចំនួន​អាច​រក​ប្រាក់​បាន​ដល់​ទៅ ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

២. អ្នកគ្រប់គ្រង​គណនី​លើ​ប្រព័ន្ធ​សង្គម​៖
អ្នក​ធ្លាប់​អាន Caption របស់​អ្នក​ដទៃ​លើ Facebook ឬ​ប្រព័ន្ធ​សង្គម​ដទៃ និង​គិត​ថា​មនុស្ស​ម្នាក់​នោះ​ប្រហែលជា​មនុស្ស​ដែល​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ ឬ​មនុស្ស​ដែល​កំប្លែង​គួរ​ឲ្យ​ចូល​ចិត្ត​ទេ? មនុស្ស​ម្នាក់​នោះ​ប្រហែលជា​បាន​ជួល​ឲ្យ​អ្នក​ដទៃ​គ្រប់គ្រង​គណនី​ឲ្យ​ពួក​គេ​ទេ ។ នៅ​ទីក្រុង​ញូយ៉ក អ្នក​ដែល​ដើរ​គ្រប់គ្រង​គណនី​ប្រព័ន្ធ​សង្គម​របស់​អ្នក​ដទៃ​អាច​រក​ចំណូល​បាន​ប្រមាណ ៩០០​ដុល្លារ​ក្នុង​មួយ​ខែ​ឯណោះ​សម្រាប់​បុគ្គល​ដែល​ល្បី​ៗ ឬ​អាជីវកម្ម​ដែល​ព្យាយាម​រក​វិធី​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​ជាដើម ។

៣. អ្នក​ដើរ​រើស​កូន​ហ្គោ​ហ្វ​៖
ជា​ទូទៅ​មាន​តែ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទេ​ដែល​ជា​អ្នកលេង​កីឡា​ហ្គោ​ហ្វ​ជា​ប្រចាំ ហើយ​បញ្ហា​មួយ​ដែល​ពួក​គេ​តែងតែ​ជួប​ប្រទះ គឺ​ការ​បាត់​កូន​ហ្គូ​ហ្វ​ជាទី​ស្រលាញ់​របស់​ខ្លួន ។ ដោយហេតុ​ដូចនេះ មាន​មនុស្ស​មួយ​ចំនួន​ស្ម័គ្រចិត្ត​មុខទឹក​ក្នុង​បឹង និង​ដើរ​ឆ្ការព្រៃ​ដើម្បីរ​កកូន​បាល់​តូច​ៗ​ទាំងនោះ​លើ​ទីលាន ។ មនុស្ស​មួយ​ចំនួន​អាច​រកបាន​ដល់​ទៅ​រាប់​លាន​ដុល្លារ​ដោយ​គ្រាន់តែ​ធ្វើ​ការងារ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ