ខេត្តកំពង់ធំ ៖ ករណីអំពើហិង្សាយកដំបងឈើទៅវាយទៅលើព្រះសង្ឃ១អង្គ បណ្ដាលឱ្យរងរបួសធ្ងន់ រួមទាំងរបួសកូននេន១អង្គទៀតពីបុរសដែលស្រវឹងខួបម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃទី២៨ មករា ស្ថិតនៅវត្ពពោធិ៍អណ្តែត ហៅ (វត្តបឹងខ្វែក) ភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយជនសង្ស័យបានឃាត់ខ្លួន ។
សេចក្តីរាយការណ៍ឱ្យដឹងថា អំពើហិង្សាឃោរឃៅខាងលើនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះឆុង ខា អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ ។ ជនសង្ស័យជាមនុស្សញៀនស្រាជាប្រចាំ ឱ្យតែផឹកស្រវឹងម្តងៗ ជននេះតែងតែរករឿងឈ្លោះប្រកែក និងរកវាយអ្នកដទៃដោយគ្មានហេតុផលទាល់តែសោះ ។
ជាក់ស្តែង នៅមុនពេលកើតខាងលើ ជនសង្ស័យស្រវឹងស្រាជោកជាំទាំងព្រឹកដើរឡូឡាមកដល់វត្ត ក៏ទាញបានដំបងឈើមូលមួយកំណាត់ ស្ទុះទៅវាយលើព្រះសង្ឃពីរអង្គ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងន់តែម្តង ។ ព្រះ សង្ឃរងគ្រោះ ព្រះនាម លោកតា ជួប លី ព្រះជន្ម៧៣វស្សា និងកូននេន សុខ ម៉េត ព្រះជន្ម១០វស្សា ព្រះអង្គគង់នៅវត្តបឹងខ្វែក ឃុំឈូក ។
ចែករំលែកព័តមាននេះ