ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខេត្តព្រះសីហនុ​គ្មាន​​អ្នក​ឆ្លង​វីរុសកូរ៉ូណា​កើនឡើង​ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ត្រឹម​ព្រលប់​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២០ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ក់ថា រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​​រលាក​សួត​ប្រភេទ​ថ្មី​(វីរុស​កូរ៉ូណា)តែ​ម្នាក់​ប៉ុណ្ណោះ មិនឃើញ​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​ប្រភេទ​នេះ​កើនឡើង​ដូច​ប្រភព​ចចាមអារ៉ាម​មួយ​ចំនួន​នោះ​ទេ​។ ចំពោះ​ស្ថានភាព​ទូទៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ថ្ងៃ​ទី​២៨ មក​រា…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ត្រឹម​ព្រលប់​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២០ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ក់ថា រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​​រលាក​សួត​ប្រភេទ​ថ្មី​(វីរុស​កូរ៉ូណា)តែ​ម្នាក់​ប៉ុណ្ណោះ មិនឃើញ​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​ប្រភេទ​នេះ​កើនឡើង​ដូច​ប្រភព​ចចាមអារ៉ាម​មួយ​ចំនួន​នោះ​ទេ​។

ចំពោះ​ស្ថានភាព​ទូទៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២០​នេះ ក្រៅពី​អប់រំ​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ប្រុង​ប្រ​យ​ត្ន័​ពី​របៀប​ការពារ​ការ​ពី​ចម្លង​មេរោគ តាម​រយៈ​ការ​ពាក់​ម៉ាស់ និង​ការ​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ ឬ​ទឹក​ថ្នាំ​ជាដើម​នោះ អាជ្ញាធរ​មិន​មាន​ប្រកាស​បិទ​សាលារៀន ទីផ្សារ​ឬ​ចរាចរណ៍​ពាណិជ្ជកម្ម​ទូទៅ​ឡើយ​ទេ ដោយនៅ​ដំណើរការ​ជា​ធម្មតា ។

ចំពោះ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ឆ្លង​វីរុស​នេះ អាជ្ញាធរ​សុខាភិបាល​បាន​រៀបចំ​គ្រប់គ្រង​ដាក់​ក្នុង​បន្ទប់​ដាច់​ដោយឡែក ជាមួយនឹង​ការ​តាមដាន​ការ​វិវត្តន៍​នៃ​ជំងឺ​នោះ​យ៉ាង​យកចិត្តទុកដាក់​។

ទោះបីជា​យ៉ាងនេះ​ក្តី ដោយសារ​តែ​មានការ​ព្រួយបារម្ភ ទើប​នៅ​ថ្ងៃ​ទី​២៨ មក​រា​ដដែល​នេះ ពលរដ្ឋ​ខ្លះ​ក៏​បាន​ផ្អាក​មិន​អោយ​កូនចៅ​ទៅ​សាលារៀន ផ្អាក​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ និង​មាន​កន្លែង​លក់ដូរ ឬ​លក់​អាហារ​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​បាន​បិទទ្វារ​ផ្អាក​ជា​បណ្តោះអាសន្ន​ដែរ តែ​សម្រាប់​តាម​ស្រុក ដូច​ជា​ស្រុក​ព្រៃ​នប់ ការ​លក់ដូរ និង​កា​សិ​ស្សា គឺ​នៅ​ដំណើរការ​ជា​ធម្មតា គ្រាន់តែ​មានការ​ពាក់​ម៉ាស់​ស្ទើរ​គ្រប់​គ្នា ជា​ពិសេស​កម្មករ​-​កម្ម​ការី​នី មានការ​ពាក់​ម៉ាស់​ច្រើន រហូត​ផ្សារ​វាល​រេញ​លក់​ម៉ាស់​ស្ទើរ​អស់ពី​ស្តុក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ