ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បង្កើន​សុវត្ថិភាព​ពេល​ជិះទូក ខណៈ​នារី​២​នាក់​បាន​រក​ឃើញ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បានឲ្យដឹងថា គិត​ត្រឹម​ព្រឹក​នេះ សាកសព​នារី​២​នាក់ លិច​ទូក​ក្នុង​ទន្លេមេគង្គ​បាន​រក​ឃើញ​ហើយ ដោយ​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមករា​នេះ​បាន​រក​ឃើញ​ក្នុង​ទន្លេមេគង្គ ពេល​ទៅ​លេង​កោះ​ស្នេ​ហ៌ា​ជិះ​លើស​ចំណុះ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បានឲ្យដឹងថា គិត​ត្រឹម​ព្រឹក​នេះ សាកសព​នារី​២​នាក់ លិច​ទូក​ក្នុង​ទន្លេមេគង្គ​បាន​រក​ឃើញ​ហើយ ដោយ​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមករា​នេះ​បាន​រក​ឃើញ​ក្នុង​ទន្លេមេគង្គ ពេល​ទៅ​លេង​កោះ​ស្នេ​ហ៌ា​ជិះ​លើស​ចំណុះ ។

នារី​ខាងលើ​ដែល​បាន​បាត់បង់​ជីវិត​មានឈ្មោះ យឿ​ង ស្រី​ពេជ្រ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ក្រឡុក​ស្រា មាន​ទីលំនៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​ឈ្មោះ​ស្រី​ណា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា ៖ នារី​ស្រស់​ស្អាត​២​នាក់ ជិះទូក​ទៅ​លេង​កោះ​ស្នេ​ហ៌ា​ចៃដន្យ​អាក្រក់​លិច​ទូក​ក្នុង​ទឹកទន្លេ បាន​បាត់បង់​ជីវិត​តែ​ម្តង ដែល​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមករា​នេះ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ក្នុង​ទន្លេរ​មេគង្គ ស្ថិត​នៅ​ក្នុងភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ ឯក លន់ អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​បាន​ប្រាប់​អោយ​ដឹង​ថា ៖ ពិតជា​មាន​ករណី​លិច​ទូក​ម៉ាស៊ីន​ដែល​មាន​ទទឹង​១,៦០​ម៉ែត្រ បណ្ដោយ​៦,៥០​ម៉ែ​ត ចាប់​ម៉ាស៊ីន​ចំហៀង​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សន សយ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១២​នាក់ បាន​យក​ទូក​ខាងលើ​ជិះ​លេង​បម្រុង​ឆ្លង​ទៅ​លេង​កោះ​ស្នេហា ប៉ុន្តែ​ជិះ​ចេញ​បាន​ប្រហែល​១០​ម៉ែត្រ ទូក​ក៏​បាន​លិចទៅ​ក្នុង​ទឹក​បណ្ដាល​ឲ្យ​បាត់​មនុស្ស​២​នាក់​តែ​ម្តង ៕

បញ្ជាក់៖ លិច​ទូក​​​ម៉ាស៊ីន កំពុង​បាត់​​ខ្លួន​​នារី​ទាំង២

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ