ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ចោរ​គាស់​​លួច​ទូរស័ព្ទ​​ក្នុង​ហាង​កាន់​​តែ​ផុសផុល​​នៅ​ស្រុក​សង្កែ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះ​ជញ្ជាំង​ចូល​លួច​យក​ទូរស័ព្ទ​ដែល​មាន​ម៉ាក​ចំរុះ​អស់​ជាង​៤០​គ្រឿង ដែល​គេ​សន្និដ្ឋាន​អាច​កើតឡើង នៅ​ចន្លោះ​វេលា​ចន្លោះ​ពី​ម៉ោង​៣ ទៅ​ដល់ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ មក​រា ស្ថិតនៅចំណុចភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល…

ខេត្តបាត់ដំបង ​៖ ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះ​ជញ្ជាំង​ចូល​លួច​យក​ទូរស័ព្ទ​ដែល​មាន​ម៉ាក​ចំរុះ​អស់​ជាង​៤០​គ្រឿង ដែល​គេ​សន្និដ្ឋាន​អាច​កើតឡើង នៅ​ចន្លោះ​វេលា​ចន្លោះ​ពី​ម៉ោង​៣ ទៅ​ដល់ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ មក​រា ស្ថិតនៅចំណុចភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

របាយ​ការ​ណ៍​របស់​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​នោះ​ហើយ តែ​គេ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ជន​ដៃដល់​មាន​បក្សពួក​ប៉ុន្មាន​នាក់​ដែរ ​។ ដោយឡែក ម្ចាស់​ហាង​ទូរស័ព្ទ​ឈ្មោះ​យ៉ា​ន ប៑​ុ​ន​ណា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ មាន​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃំ​ុ​អូរ​ដំបង​២ ស្រុក​សង្កែ​។

ម្ចាស់​ហាង​ទូរស័ព្ទ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជនល្មើស​បាន​កាត់​ទម្លុះ​ជញ្ជាំង​ស័ង្កសី លូន​ចូល​ទៅ​ខាង​ក្នុង​រួច​រើ​កកាយ​យក​ទូរស័ព្ទ​នៅ​ក្នុង​ទូ ខណ​:​ខ្លួន​កំពុង​ដេក​លក់ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ថា បាត់​ទូរស័ព្ទ​អស់​ជា​ច្រើន​គ្រឿង​ ។ ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា សម្ភារ​ដែល​បាត់បង់​រួម​មាន​ ទូរស័ព្ទ​ម៉ាក​ហូ​វៃ​ចំនួន​១៣​គ្រឿង​(​ថ្មី​), ម៉ា​កវី​វ៉ូ​ចំនួន​១៣​គ្រឿង​(​ថ្មី​), ម៉ាក​ហៃ​យ៉ា​ចំនួន​១២​គ្រឿង​(​ថ្មី​) និង ម៉ាក​សាំ​សុង​០៧​គ្រឿង​(​ថ្មី​) ដែល​សរុប​៤៥​គ្រឿង​។

ពាក់ព័ន្ធ​អំពើ​ចោរកម្ម​ក្នុង​បទល្មើស​ដដែល​ៗ​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ទាំង​២​ការិយាល័យនៃ​ស្នងការ​ខេត្ត បាន​សហការ​គ្នា​ចុះ​ពិនិត្យ​ទីតាំង​កើត​ហេតុ តែ​យើង​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ ជន​ដៃដល់​បាន​ប្រើប្រាស់​កន្ត្រៃ​កាត់​ជញ្ជាំង​ស័ង្កសី រួច​លូន​ចូល​ទៅ​ខាង​ក្នុង​លួច​យក​ទូរស័ព្ទ​នៅ​ក្នុង​ទូអស់​ជាង​៤០​គ្រឿង​ ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​ដុត​ដៃដុតជើង​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​។

គួ​រំលឹក​ថា អំពើ​ចោរកម្ម (​គាស់​ទម្លុះ​ទំលាយ​លំនៅ​ឋាន​) ដូច​ករណី​ខាងលើ​នេះ​ បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ក្នុងស្រុក​សង្កែ ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ស្ទើរ​វិលក្បុង ខណ​:​មុខសញ្ញា​ចាស់​នៅ​តែ​មិន​ទាន់​អាច​បង្ក្រាប​បាន ហើយ​បទល្មើស​ថ្មី និង រូបភាព​ដដែល​ៗ​ចេះ​តែ​កើតឡើង​បន្តបន្ទាប់​ទៀត ​។ ការ​គាស់​ទម្លុះទំលាយ​ហាង​លក់​ទូរស័ព្ទ កាលពីដើម​ខែមករា​នេះ នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្ក​ង់​វិល ដែល​លួច​បាន​ជិត​៨០​គ្រឿង សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ រួម​ទាំង​ដកហូត​បាន​ទូរស័ព្ទ​ប៉ុន្មាន​គ្រឿង​ផង​ដែល​ជា​វត្ថុ​តាង តែ​ត្រូវ​បាន​ដោះ​លេង​វិញ​ នៅ​តុលាការ​ក្រោយ​ពី​មានការ​សុំ​ធានា​ពី​មេធាវី ​។

ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ស្រាប់តែ​លេចមុខ​ជនល្មើស​ចេញ​ធ្វើ​សកម្មភាព​គាស់​ហាង​លួច​យក​ទូរស័ព្ទ​ជា​ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​យ៉ាង​ខ្លាំង ​។ ព្រោះតែ​បទល្មើស​ចាស់​មិន​ទាន់​បំ​បែប​បាន​ផង បែរជា​បទល្មើស​ថ្មី​កើតឡើង​បន្ថែម​ទៀត​ ។

អត្ថបទសរសេរ ដោយ