ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈ​មួយ​ចំនួន​​បញ្ជាក់ថា អ្នក​កំពុង​តែ​​មាន​បញ្ហា​ពុល​អាហារ​ហើយ

4 ឆ្នាំ មុន

អាកា​រៈ​ពុល​អាហារ​អាច​មាន​លក្ខណៈ​ប្រែប្រួល ជា​ពិសេស​ភាព​ធ្ងន់ធ្ងរ​របស់​វា​តែ​ម្តង​អាស្រ័យ​ទោ​តាម​ប្រភេទ​នៃ​មេរោគ​ដែល​យើង​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ​។ ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​មេរោគ​រួច វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ម៉ោង ឬ​ថ្ងៃ​ដើម្បី​មាន​អាកា​រៈ​របស់​វា​។ យ៉ាងណាមិញ អាកា​រៈញឹក​ញាប់​នៃ​ការ​ពុល​អាហារ​នោះ​មាន​ដូច​ជា​៖ ១- ឈឺក្រពះ២- ឈឺក្រពះ​បែប​រមួល​ៗ៣-…

អាកា​រៈ​ពុល​អាហារ​អាច​មាន​លក្ខណៈ​ប្រែប្រួល ជា​ពិសេស​ភាព​ធ្ងន់ធ្ងរ​របស់​វា​តែ​ម្តង​អាស្រ័យ​ទោ​តាម​ប្រភេទ​នៃ​មេរោគ​ដែល​យើង​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ​។ ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​មេរោគ​រួច វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ម៉ោង ឬ​ថ្ងៃ​ដើម្បី​មាន​អាកា​រៈ​របស់​វា​។

យ៉ាងណាមិញ អាកា​រៈញឹក​ញាប់​នៃ​ការ​ពុល​អាហារ​នោះ​មាន​ដូច​ជា​៖

១- ឈឺក្រពះ
២- ឈឺក្រពះ​បែប​រមួល​ៗ
៣- ចង្អោ
៤- ក្អួត
៥- រាករូស
៦- ក្តៅខ្លួន​។

បើសិនជា​អ្នក​បន្ទោបង់​មក​មាន​ឈាម ក្តៅខ្លួន​ខ្លាំង ក្អួត ឬ​រាក​ញឹកញាប់​យូរ​ជាង ៣​ថ្ងៃ ចូរ​ស្វែងរក​គ្រូពេទ្យ​ព្យាបាល​ភ្លាម​ទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ