អានុភាព​នៃ​កា​មេ​សុ​មិច្ឆាចា​រៈ


កា​មេ​សុ​មិច្ឆាចា​រៈ​ក៏​ជា​សិក្ខាបទ​មួយ​ក្នុង​ចំណោម​សិក្ខាបទ​ទាំង​៥​នៃ​បកតិ​សីល ដែល​មាន​សេចក្តី​ថា​អំពើ​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ បើជា​បុរស​បាន​ខាង​អំពើ​ដែល​លបលាក់​ប្រព្រឹត្ត​ខុស​លើ​ភរិយា​កូន​របស់​អ្នក​ដទៃ បើជា​ស្ត្រី​បាន​ខាង​អំពើ​ដែល​កន្លង​ចិត្ត​ស្វាមី​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​កាម​ជាមួយនឹង​បុរស​ឯទៀត ។

មេ​សុ​មិច្ឆាចា​រៈ​មាន​អានុភាព​ចងចិត្ត​មនុស្ស​នៅ​ក្នុង​លោក​ឱ្យ​ហួងហែង​ក្នុង​ផ្លូវ​កាម​មិនធម្មតា បើ​បាន​អាស្រ័យ​ទៅ​នឹង​ស្ត្រី​ឯណា​នីមួយ​ដែល​ដាច់ស្រេច​ថា​ជា​ប្រពន្ធ​របស់​គេ​ហើយ បុរស​តែង​ស្រឡាញ់​ហួងហែង​រក្សា​ទុក​មិន​ចង់​ឲ្យ​ប្រុស​ដទៃ​មក​ប្រព្រឹត្ត​ល្មើស​នឹង​ស្ត្រី​នោះ​ទេ​។

ម្យ៉ាងទៀត បើ​គេ​ស្ងួនគ្រង​រក្សា​ស្ត្រី​ឯណា​ដែល​ជា​កូន​របស់​គេ​ដោយ​ប៉ង​ថា​នឹង​រៀបចំ​ទុកដាក់​ឲ្យ​បុរស​ណា​ម្នាក់​ដែល​ស្រឡាញ់​ពេញចិត្ត​មក​ដណ្ដើម​តាម​ច្បាប់​ប្រពៃណី គេ​មិន​ចង់​ឲ្យ​បុរស​ដទៃ​ទៅ​ប្រព្រឹត្ត​ល្មើស​កន្លង​ប្រពៃ ណី​នោះ​ឡើយ ។

បើ​មាន​បុរស​ណា​ម្នាក់​ទៅ​លប​លួច​ប្រព្រឹត្ត​ល្មើស​កន្លង​ប្រពៃណី​នឹង​ស្ត្រី​នោះ បុរស​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​គេ​ពិបាកចិត្ត ដរាប​ដល់​ឈ្លោះប្រកែក​ជេរប្រទេច​វាយដំច្រំធាក់ ឬ​ចាក់​កាប់សម្លាប់​គ្នា ឬ​ក៏​ប្តឹងផ្តល់​គ្នា​ក៏​មាន ។ នេះ​ជា​អានុភាព​នៃ​កា​មេ​សុ​មិច្ឆាចា​រៈ​ក្នុង​សិក្ខាបទ​ទី​៣​នៃ​បកតិ​សីល ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ