ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ភ្ញៀវ​មក​កំសាន្ត​១​ថ្ងៃ​រាប់រយ​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ចិន​-​វៀតណាម ភ្ញៀវ​បាន​មក​កំសាន្ត​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ក្នុង​១​ថ្ងៃ​រាប់រយ​នាក់ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ចិន​-​វៀតណាម ភ្ញៀវ​បាន​មក​កំសាន្ត​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ក្នុង​១​ថ្ងៃ​រាប់រយ​នាក់ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ នេះ នៅ​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ គេ​ឃើញ​មាន​ភ្ញៀវ​ទេស​រណ៍​ទៅ​កំសាន្ត​ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​៤០០​ទៅ​៥០០​នាក់ បើ​ប្រៀបធៀប​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ដែល​មាន​ភ្ញៀវ​ទៅ​លេង​កំសាន្ត​១​ថ្ងៃ​រាប់​ពាន់​នាក់ ។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ចិន​-​វៀតណាម​នេះ ឃើញ​ភ្ញៀវ​មក​លេង​កំសាន្ត​នៅ​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ មាន​ប្រមាណ​រាប់រយ​នាក់ ព្រោះ​នៅ​ស្រុក​ថ្មពួក​នេះ មាន​តំបន់​កំសាន្ត​ដូច​ជា ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយ​ទ័ព និង​ប្រាសាទ​មេបុណ្យ តំបន់​កំសាន្ត​អាង​ជើង​គ្រួ​ស ដែល​មាន​ភ្ញៀវ​ចូល​មក​លេង​កំសាន្ត​ច្រើន​។

លោក​បាន​បញ្ជាក់​ថា ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​នេះ គឺ​មាន​ស្ពានឈើ​ប្រវែង​ជិត​១​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ទៅ​ប្រាសាទ​មេបុណ្យ​នេះ ហើយ​ត្រូវ​បាន​កសាង​ដោយ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ភរិយា​របស់​លោក កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​នៅ​ស្រុក​ថ្មពួក គឺ​មាន​តំបន់​កំសាន្ត​ដូច​ជា​ប្រាសាទបន្ទាយ​ឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​មេបុណ្យ អាង​ជើង​គ្រួ​ស ដែល​ជា​តំបន់រ​ម្មណី​យ៍​ដ្ឋា​ន​ធម្ម​ជាតិ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​៕(​ប៊ុ​ន ធឿ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ