ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​សៀមរាប​ស្វែងរក​មើល​ជំងឺ​​ផ្លូវដង្ហើម​លើ​អ្នកទេសចរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​២៤ ខែមករា លោក ទៀ សីហា អភិបាលខេត្ត បាន​ដឹកនាំ​ប្រ​តិភូ​ខេត្ត អញ្ជើញ​​​ពិនិត្យ​ការងារ​នៃ​ក្រុម​ច័​ត្តា​ឡី​ស័កប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត…

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​២៤ ខែមករា លោក ទៀ សីហា អភិបាលខេត្ត បាន​ដឹកនាំ​ប្រ​តិភូ​ខេត្ត អញ្ជើញ​​​ពិនិត្យ​ការងារ​នៃ​ក្រុម​ច័​ត្តា​ឡី​ស័កប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត ដើម្បីត្រួតពិនិត្យ​រក​ជំងឺ​ផ្លូវដង្ហើម​(​រលាក​សួត​ធ្ងន់​) ​ដែលបង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​លើ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ។

ការ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ធ្វើការ​ទប់ស្កាត់​កុំឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​នេះ​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ។ ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល ក្នុង​ការ​ស្វែងរក​ជំងឺ​ផ្លូវដង្ហើម​(​រលាក​សួត​ធ្ងន់​) ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​តាម​រយៈ​ការ​ស្គែ​ន​ដោយ​ម៉ាស៊ីន​ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល ហើយ​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ។

ដើម្បី​បង្ការ​ជំងឺ​ផ្លូវដង្ហើម​(​រលាក​សួត​ធ្ងន់​) ដែលបង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ៖
-​គួរ​ចៀសវាង​ការ​ចូល​ទៅ​កន្លែង​ចិញ្ចឹមសត្វ​បើ​គ្មាន​ភារកិច្ច ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាមក​សត្វ ប​សុបក្សី ឬ​សត្វ​ដទៃ​ទៀត ។

-​ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហួ​ណា​ន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា​មាន​វីរុស​កំពុង​ចរាចរណ៍ ។
-​ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ​ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​ចម្លងរោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ និង​ចំណី​អាហារ​ដែល​មាន​សុវត្ថិ​ភាពល្អ ។

ត្រូវ​ចង​ចាំ​ថា មិន​អាច​ឆ្លង​វីរុស​ផ្តាសាយ​បក្សីឬ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ បើ​លោក​អ្នកកាន់ ឬ​បរិ​ភោគ​​ប​សុ​បក្សី និង​ស៊ុត ឬ​ម្ហូបអាហារ ដែល​ចម្អិន​បាន​ល្អ​ត្រឹមត្រូវ ។ ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ។ អ្នកមាន​រោគ​សញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រមា ឬ​ក្រដាស ៕ ​

អត្ថបទសរសេរ ដោយ