ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​សម្រុក​ទៅ​លេង​រមណី​ដ្ឋា​ន​ចម្ការ​ខ្នុរ​យ៉ាង​គគ្រឹកគគ្រេង(មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ក្រុងប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងលិច​ឈាង​ខាងត្បូង​ចម្ងាយ​ប្រមា​ន​៤​ទៅ​៥​គីឡូម៉ែត្រ​គេ​នឹង​ឃើញ​មាន​រមណីយដ្ឋាន​ឯកជន​មួយ​កន្លែង ដែល​ល្បីល្បាញ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ថា មាន​ទេសភាព​ល្អ​ស្រស់បំព្រង និង​មាន​ទឹកអូរ​សម្រាប់​ហែល​លេង​ដែល​ហូរ​ធ្លាក់​មក​ពី​ភ្នំ​ផ​ល្លី​ផល្លា​ជាប់​ប្រទេស​ថៃ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ក្រុងប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងលិច​ឈាង​ខាងត្បូង​ចម្ងាយ​ប្រមា​ន​៤​ទៅ​៥​គីឡូម៉ែត្រ​គេ​នឹង​ឃើញ​មាន​រមណីយដ្ឋាន​ឯកជន​មួយ​កន្លែង ដែល​ល្បីល្បាញ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ថា មាន​ទេសភាព​ល្អ​ស្រស់បំព្រង និង​មាន​ទឹកអូរ​សម្រាប់​ហែល​លេង​ដែល​ហូរ​ធ្លាក់​មក​ពី​ភ្នំ​ផ​ល្លី​ផល្លា​ជាប់​ប្រទេស​ថៃ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ដែល​ជា​រដូវ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម គឺ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​ដ៏​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណ​:​ផ្លូវ​ចូល​ទៅ​លេង​ទីនោះ​ក៏​មាន​ភាព​ងាយស្រួល រីឯ​ម្ចាស់​វិញ​ក៏​រួសរាយ​រាក់ទាក់ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៥១​ឆ្នាំ មាន​ប្តី​ឈ្មោះ មួន យ៉​ត អាយុ​៥១​ឆ្នាំ ដូច​គ្នា​រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​រៀបរាប់​ទាំង​ទឹកមុខ​សប្បាយ​រីករាយ​ញញឹម​បញ្ចេញ​ជើងធ្មេញ​ស​ស្ញា​ច​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យ​ដឹង​ថា រមណីយដ្ឋាន​ចម្ការ​ខ្នុរ​របស់​ពួក​គាត់​ពេល​ចូល​ឆ្នាំ​ចិន​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ពី​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប រហូត​ដល់​រាជធានី​ភ្នំពេញ ។

គាត់​បន្ត​ទៀត​ថា ម្ហូបអាហារ​នៅ​ក្នុង​រមណីយដ្ឋាន​នេះ​មាន​តម្លៃ​ដូច​ទៅ​នឹង​កន្លែង​ផ្សេង​ទៀត​ដែរ គឺ​ត្រី​រ៉ស់​១​ក្បាល​ត្រឹមតែ​១០០០០​រៀល មាន់​១​ក្បាល​តម្លៃ​៥០០០០​រៀល និង​មានមុខ​ម្ហូប​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច​ជា សម្លរ​ម្ជួ​រ​គ្រឿង​សាច់​គោ កង្កែប​ភ្នំ​បំពង ឆា​ក្រ​វ៉ា​ញ​សាច់​ជ្រូក ស្ងោរជ្រក់​មាន់ ទា ជាដើម ។ គាត់​បន្ត​ទៀត​ថា ចំណែក​តម្លៃ​ចូល​ទៅ​ទស្សនា​រថយន្ត​១​គ្រឿង ត្រូវ​បង់ប្រាក់​ចំនួន​១០០០០​រៀល ដោយ​មាន​សន្តិសុខ​ឈរ​យាមកាម​គ្រប់​ទីកន្លែង​ក៏​មាន​ខ្យុ​ស​ចំនួន​១៥០​ខ្នង សង់​នៅ​ក្បែរ​មាត់​អូរ​ផង​ដែរ ដោយ​ខ្យុ​ស​១​ខ្នង​ភ្ញៀវ​អាច​ជួល​អង្គុយ​លេង​តម្លៃ​១៥០០០​រៀល ។

គាត់​បន្ថែម​ទៀត​ថា ការ​លក់ដូរ​ម្ហូបអាហារ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ គឺ​ដាច់​ជាង​ឆ្នាំ​មុន​ៗ​ខ្លាំង​ណាស់​ដោយ​១​ថ្ងៃ​ៗ​អាច​លក់​ត្រី និង​មាន់ ទា ដាច់​រាប់រយ​ក្បាល ព្រោះ​ភ្ញៀវ​ចូល​មក​កុម្ម៉ង់​ស្ទើរតែ​អាំង​លក់​មិន​ទាន់​នោះ​ឡើយ ហើយ​ពួក​គាត់​ក៏​មិន​ខ្លាច​នឹង​ភាព​នឿយហត់​នេះ​ដែរ ព្រោះ​ជា​ឱកាស​ប្រមូល​លុយកាក់​បាន​មក​ដល់ ។ គាត់​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ឃើញ​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​ទាំងអស់​ចូល​ទៅ​លេង​កន្លែង​រមណីយដ្ឋាន​របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ