ភ្លើងឆេះ​ព្រៃគំរាមកំហែង​​ដល់​​រោងចក្រ​ផលិត​ស្កស​របស់​ក្រុមហ៊ុន​​មួយ​


​ខេត្តក្រចេះ ​៖ នគ​រ​​បាល​ស្រុក​សំបូរ​និយាយ​ថា នគរបាល​បាន​ប្រើប្រាស់​ទឹក​អស់​ជាង​៣០រថយន្ត​ ដើម្បី​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​ភ្លើងព្រៃ​ដែល​ប៉ុនប៉ង​ឆាបឆេះ​លេប​ត្របាក់​​រោងចក្រផលិត​ស្កស​របស់​ឥណ្ឌា​ដែល​ក្ស័យ​ធុន​ និងត្រូវ​​បោះបង់​ចោល​​អស់​ជា​ច្រើន​ឆ្នាំ​ ស្ថិត​នៅ​កណ្តាល​ព្រៃ ក្នុងភូមិ​សង្កែ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។

​អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃ​បាន​ឆាប​ឆេះ​​ជុំវិញ​តំបន់​រោងចក្រ​ក្រុមហ៊ុន​ស្កស​របស់​ឥណ្ឌា​ឈ្មោះ​ថា កា​ម៉ា​ឌឺ​នូ តាំងពី​​វេលា​​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥ មក​រា ។ ​ក្នុងហេតុការណ៍នេះ​ដែរ ​នគរបាល​ជំនាញ​ស្រុក​និង​ខេត្ត​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​​ទឹក​អស់​ជាង​៣០​រថយន្ត​ ​និង​បាន​បាញ់​​ទឹក​ពន្លត់​រយៈ​​ពេល២​ថ្ងៃ​ ទើប​ទប់ស្កាត់​បាន​។

លោក​អធិការ​នគរបាលស្រុកសំបូរ​បាន​បន្ត​​ថា ភ្លើង​បាន​ឆេះ​ងំ​ជាមួយ​នឹង​គំនរ​កាក​អំពៅ​ក្នុង​បរិវេណ​ជុំវិញ​ក្រុមហ៊ុន ទើប​ធ្វើ​ឲ្យ​មានការ​បាញ់​ពន្លត់​យូរ​។ តែ​ទោះជា​យ៉ាងណា ក៏​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​នោះ​ទេ​​។

​សូម​រំលឹក​ថា ​រោង​ចក្រ​ដែល​បាន​ប្រឈម​នឹង​ការ​យាយី​ដោយសារ​ភ្លើងឆេះព្រៃ​​​ខាងលើ​នេះ គឺ​ជា​ក្រុមហ៊ុន​ផលិត​ស្កស​ក្រោម​ការ​វិនិយោគ​របស់​ប្រទេស​ឥណ្ឌា មានឈ្មោះ​ថា កា​ម៉ា​ឌឺ​នូ ។ ក្រុមហ៊ុន​នេះ​សព្វថ្ងៃ ត្រូវ​បាន​ប្រកាសក្ស័យ​ធន់​ជា​យូ​មក​ហើយ គឺ​នៅ​សល់​តែ​សំបក​ក្រុមហ៊ុន​នោះ​ទេ ​ចំណែក​​សម្ភារៈ និង​​របស់របរ​សម្រាប់​ប្រើប្រាស់​គឺ​ត្រូវ​បាន​ប្រមូល​លក់​អេ​ត​ចាយ ក្រោយ​ពី​ត្រូវ​ខាតបង់​និង​ក្ស័យ​ធុន​មាន​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ក្រោយ​ការ​ឡុងចុង​ជាមួយ​នឹង​ការ​វិនិយោគ​ដាំ​អំពៅ​ផលិត​ស្កស​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ មិន​ថា​តែ​ឧបករណ៍​ឬ​សម្ភារៈ​ត្រូវ​បាន​ឡៃ​ឡុ​ង​លក់​ឲ្យ​អេ​ត​ចាយ សូ​ម្បី​តែ​ដី​ដែល​វិនិយោគ​ សព្វ​​ថ្ងៃ​ក៏​ត្រូវ​រំលោភ​បំពាន​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ចូល​កាប់​ឆ្ការ​ធ្វើ​ជា​កម្ម​សិ​ទ្ឋិ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ