បន្ទាយមានជ័យ ៖ អាងជើងគ្រួសក្លាយជាតំបន់រមណីយដ្ឋានដែលភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មកកម្សាន្តរាប់ពាន់នាក់ ដែលស្ថិតឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានប្រាប់នៅថ្ងៃទី២៥ ខែមករានេះថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២០ នៃប្រពៃណីចិន-វៀតណាម នៅតំបន់រមណីដ្ឋានអាងជើងគ្រួស ឃើញភ្ញៀវជាតិមកលេងកម្សាន្តរាប់ពាន់នាក់ក្នុង១ថ្ងៃ ដែលភាពច្រើនមកលេងអង្គុយលេងជាគ្រួសារ និងហូបនៅលើខ្នងអាង និងម្លប់ឈើតាមក្បែរមាត់អាង និងនិងមានកន្លែងអង្គុយមើលទេសភាព និងផែលើទឹកជិះទាទឹក ម៉ូតូទឹកលេងកម្សាន្ត ។

លោកបានបញ្ជាក់ថា ៖ អាងជើងគ្រួសនេះ ដែលពីមុនមិនដែលមានប្រជាពលរដ្ឋណាមួយស្គាល់មកលេងនោះទេ ក្រោយពេលបានការយកចិត្តទុកដាក់ពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានរៀបចំកសាងមានខ្នងអាង និងកន្លែងអង្គុយលេង និងផែរលើទឹកនិងរៀបចំកសាងជាច្រើនទៀតអាងជើងគ្រួសបានក្លាយជាតំបន់រមណីដ្ឋានសម្រាប់ភ្ញៀវមកកម្សាន្ត ។

លោក ឌៀប ឈួន បានបញ្ជាក់ថា អាងជើងគ្រួសនេះ គឺមានបណ្តោយប្រវែងជាង២,០០០ម៉ែត្រ និងទទឹងជាង១.០០០ម៉ែត្រ ហើយមានផ្ទៃទឹកធំមើលចង់ដាច់កន្ទុយភ្នែក ក្រោយពេលដែលលោក ជំទាវ ម៉ៅ ម៉ាល័យ បានរៀបចំកសាងអាងជើងគ្រួសក្លាយជាតំបន់រមណីដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន- វៀតណាម ភ្ញៀវជាតិមកលេងកម្សាន្តច្រើនរាប់ពាន់១ថ្ងៃ ៕ កែសម្រួលដោយ ៖ សុឃាក់





ចែករំលែកព័តមាននេះ