ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាង​កុសលធម៌​ដោយ​ដុះខាត់​ចិត្ត​ឲ្យ​ស្អាត​ជា​និច្ច

4 ឆ្នាំ មុន

ចិត្តជា​ធម្មជាតិ​ស្អាត​ថ្លា​ផូរផង់​ពី​កំណើត​លុះ​មាន​ឧបក្កិលេស គឺ​គ្រឿង​សៅហ្មង វត្ថុ​មិន​ស្អាត​ចូល​មក​រុំ​ព័ទ្ធ ក៏​បណ្តាល​ឲ្យ​ចិត្ត​មាន​មន្ទិល មិន​ស្អាត​បរិសុទ្ធ ដូច្នេះ​យើង​ធ្វើបុណ្យ​ដើម្បី​ជម្រះ​នូវ​អកុសលធម៌ សម្អាតចិត្ត​បាប​ចេញពី​ខន្ធ​សន្តាន​របស់​យើង ហើយ​ប្រមូល​យក​សេចក្តី​ល្អ​មក​ទុក​ជំនួស​វិញ កុសលធម៌​ណា​ដែល​ជម្រះ​សន្តាន​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​កុសលធម៌​នោះ​ឯង​ឈ្មោះ​ថា​ជា​តួ​បុណ្យ ។…

ចិត្តជា​ធម្មជាតិ​ស្អាត​ថ្លា​ផូរផង់​ពី​កំណើត​លុះ​មាន​ឧបក្កិលេស គឺ​គ្រឿង​សៅហ្មង វត្ថុ​មិន​ស្អាត​ចូល​មក​រុំ​ព័ទ្ធ ក៏​បណ្តាល​ឲ្យ​ចិត្ត​មាន​មន្ទិល មិន​ស្អាត​បរិសុទ្ធ ដូច្នេះ​យើង​ធ្វើបុណ្យ​ដើម្បី​ជម្រះ​នូវ​អកុសលធម៌ សម្អាតចិត្ត​បាប​ចេញពី​ខន្ធ​សន្តាន​របស់​យើង ហើយ​ប្រមូល​យក​សេចក្តី​ល្អ​មក​ទុក​ជំនួស​វិញ កុសលធម៌​ណា​ដែល​ជម្រះ​សន្តាន​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​កុសលធម៌​នោះ​ឯង​ឈ្មោះ​ថា​ជា​តួ​បុណ្យ ។

បុណ្យ​នេះ​បើ​បកស្រាយ​ឲ្យ​ងាយ​យល់​នោះ មិន​គឺ​អ្វី​ក្រៅ​អំពី​សភាវៈ​ដែល​ហាមឃាត់​ចិត្ត​ឱ្យ​បញ្ឈប់​អំពើ​បាប ឬ​ចិត្ត​អកុសលធម៌ បំភ្លេច​អារម្មណ៍​បាប​ឲ្យ​អស់ពី​ខន្ធ​សន្តាន រួច​ហើយ​បំពេញ​កុសលធម៌​ជំនួស​វិញ​ភ្លាម កុំ​ឲ្យ​សន្តាន​ចិត្ត​នៅ​ទំនេរ ជា​ហេតុ​នាំ​ឲ្យ​ចិត្ត​ងាករេ​ទៅ​រក​កិលេស គឺ​គ្រឿង​សៅហ្មង​ផ្សេង​ៗ​វិញ​បាន ។

ដូចនេះ​យើង​គប្បី​ខំ​សាង​កុសលធម៌ ដុះខាត់​អប់រំ​ចិត្ត​ឲ្យ​ស្អាត មាន​រស្មី​ត្រចះត្រចង់ ដូច​ប្រក្រតី​ដើម​ឡើង​វិញ ដោយ​ពិធី​ឲ្យ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា ទាំងអស់​ហ្នឹងហើយ​ដែល​ហៅ​ថា បុណ្យ ឬ​សេចក្តី​ល្អ​នោះ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ