ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន​របស់​សប្បុរស​ជា​ទាន​ដ៏​បរិសុទ្ធ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​សប្បុរិសទាន​មាន​៨​យ៉ាង ជា​ទាន​ឱ្យ​ផល​ប្រាកដ​ដល់​សប្បុរស​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ។ សប្បុរិសទាន​ទាំង​៨​យ៉ាងនេះ​គឺៈ ១-​ឲ្យ​វត្ថុ​ស្អាត បាន​ដល់​ឲ្យ​របស់​ដែល​ស្អាត​គឺ​បរិសុទ្ធ​ស្រស់ថ្លា​, ២-​ឲ្យ​វត្ថុ​ថ្លៃថ្លា បាន​ដល់ ឧត្តម​វត្ថុ…

ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​សប្បុរិសទាន​មាន​៨​យ៉ាង ជា​ទាន​ឱ្យ​ផល​ប្រាកដ​ដល់​សប្បុរស​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ។ សប្បុរិសទាន​ទាំង​៨​យ៉ាងនេះ​គឺៈ

១-​ឲ្យ​វត្ថុ​ស្អាត បាន​ដល់​ឲ្យ​របស់​ដែល​ស្អាត​គឺ​បរិសុទ្ធ​ស្រស់ថ្លា​, ២-​ឲ្យ​វត្ថុ​ថ្លៃថ្លា បាន​ដល់ ឧត្តម​វត្ថុ វត្ថុ​ល្អ​ប្រណីត ៣-​ឲ្យ​តាម​កាល បាន​ដល់ សមគួរ​ដល់​ការ​ប្រកប​ខ្វល់ខ្វាយ ៤-​ឲ្យ​វត្ថុ​គួរ បាន​ដល់ ឲ្យ​តែ​របស់ ដែល​ជាក​ប្បិ​យ គឺ​របស់​ដែល​គួរ​ដល់​អ្នក​ទទួល ។

៥-​ជ្រើសរើស​ហើយ​ទើប​ឲ្យ ដោយ​សេចក្តី​ថា ជ្រើសរើស​បដិគ្គាហក ឬ​ឲ្យ​ទាន​ដោយ​តាំងចិត្ត​យ៉ាងនេះ​ថា ទាន​ដែល​ឲ្យ​ហើយ​ដល់​បុគ្គល​នេះ​នឹង​មាន​ផល​ច្រើន ឲ្យ​ដល់​បុគ្គល​នោះ មិន​មាន​ផល​ច្រើន​ឡើយ ពិចារណា​ដូច្នេះ​ហើយ ទើប​ឲ្យ ៦-​ឲ្យ​ទាន​រឿយ​ៗ ៧-​កំពុង​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ៨-​លុះ​ឲ្យ​ផុត​ហើយ​រមែង​មាន​សេចក្តី​ពេញចិត្ត ។

អ្នកប្រាជ្ញ​ទាំងឡាយ​ដែល​មាន​បញ្ញា​ឃើញច្បាស់ រមែង​ពោល​សរសើរ​នូវ​ទាន​ទាំងឡាយ ដែល​សប្បុរស​បាន​លះបង់​នូវ​អាមិស​គឺ​ទេយ្យវត្ថុ​ជា​ច្រើន ដែល​ញុំ​ា​ង​ចិត្ត​ជ្រះថ្លា​ហើយ​ទើប​ឲ្យ​ទាន​យ៉ាងនេះ ជា​ទាន​មាន​ផល​ច្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ