ផ្សារ​ធំ​ៗ និង​ហាង​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន


រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម នា​ថ្ងៃ​ដំបូង​ដែល​បងប្អូន​ចិន​ហៅ​ថា «​ថ្ងៃ​ឈី​វ​អិត​» សម្រាប់​រាជធានី​ភ្នំពេញ​ហាក់ដូចជា មាន​សភាព​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ តាម​ដង​វិ​ថី​នានា​ក្នុង​នោះ​មាន​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​នរោត្តម វិ​ថី​ព្រះ​ស៊ី​សុ​វ​ត្តិ ដែល​ថ្ងៃ​ធម្មតា​មាន​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ។

ដោយឡែក​ផ្សារ​ធំ​ៗ​វិញ​មាន​ផ្សារ​ធំ​ថ្មី ផ្សារ​អូរ​ឫស្សី ផ្សារ​ចាស់ ផ្សារ​កណ្តាល ត្រូវ​បាន​បិទទ្វារ ហើយ​អាជីវករ​ខ្លះ​បង្ខំចិត្ត​ចេញ​មក​តាំង​លក់​ខោអាវ​នៅ​ក្រៅរបង ដោយសារ​តែ​កន្លែង​ផ្ញើ​កង់​គេ​បាន​ឈប់ នេះ​និយាយ​តែ​ផ្សារ​ធំ​ថ្មី​មួយ​ប៉ុណ្ណោះ តែ​ការ​កកស្ទះ​ចរាចរណ៍​ជុំវិញ​មិន​មាន​ឡើយ ។

អ្នកស្រី កឹ​ម មួយ​លី ដែល​លក់​ខោអាវ​នៅ​ផ្សារ​ធំ​ថ្មី​បាន​និយាយ​ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​រូប​អ្នកស្រី​ដែល​មាន​តូប​លក់​ត្រឹមត្រូវ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី ហើយ​បង្ខំចិត្ត​ចេញ​មក​លក់​តាម​ចិញ្ចើម​ផ្លូវ ដោយសារ​តែ​ពេល​ចូល​ឆ្នាំ​ចិន​ម្តង​ៗ​ខាង​គណៈកម្មការ​ផ្សារ​គេ​បិទទ្វារ​មិន​ឲ្យ​លក់​ឡើយ ។ ហើយ​ឃើញ​ថា​យើង មិនមែន​សែស្រឡាយ​ចិន​ទើប​លក់​ជា​ធម្មតា​ក្រែង​វា​ចំណូល​កើន​ជាង​ថ្ងៃ​ធម្មតា តែ​មិន​នឹក​ស្មានថា ផ្សារ​គេ​បិទទ្វារ ។

អ៊ុំ​ស្រី​យី សាន លក់​បន្លែ​នៅ​ផ្សារ​ធំ​ថ្មី​ផ្នែក​ខាងលិច​បាន​និយាយ​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម ផ្សារ​ធំ​ថ្មី​បាន​បិទទ្វារ​ជុំវិញ​ផ្សារ​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​អា​ជីក​រណា​ម្នាក់​លក់​នៅ​ក្នុង​ផ្សារ​នោះ​ទេ ដោយឡែក​នៅ​តាម​ស្តង់​លក់​គ្រឿង​សមុទ្រ ត្រី បន្លែ និង​គ្រឿង​ហូប​ចុក​លក់​ជា​ធម្មតា​តែ​ក៏​មាន​ក្រុម​សន្តិសុខ​យាម​ប្រចាំការ​ផង​ដែរ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ចូល​ឆ្នាំ​ចិន គឺ​គណៈកម្មការ​ផ្សារ​គេ​បិទទ្វារ​ជុំវិញ តែ​អ៊ីចឹង​ទំនង​ដោយសារ​ក្នុង​ផ្សារ​គ្មាន​អ្នកលក់​ភាគច្រើន និង​ម្យ៉ាងទៀត ដើម្បី​ការពារ​សុវត្ថិភាព​ទើប​ផ្សារ​បាន​បិទ​ខាងក្នុង ហើយ​រៀបចំ​ឲ្យ​លក់​ជុំវិញ​ផ្សារ​ជា​បណ្តោះអាសន្ន ។ មិនមែន​មាន​តែ​ផ្សារ​ធំ​ថ្មី​មួយ​នោះ​ទេ ដែល​បិទ​ខាងក្នុង​ផ្សារ គឺ​មាន​ផ្សារ​ដទៃ​ក៏​បិទ​ដែរ​ដូច​ជា ផ្សារ​អូ​ឫស្សី ផ្សារ​ទួល​ទំពូង ផ្សារ​ចាស់ និង​ផ្សារ​កណ្តាល​ផង​ដែរ ។

អ្នកស្រី​ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វា​យ័​ត​ផ្សារ​ធំ​ថ្មី​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ផ្សារ​មិន​បាន​បិទ​ផ្សារ​មិន​ឲ្យ​បងប្អូន​អាជីវករ​លក់​ក្នុង​ផ្សារ​នោះ​ទេ គឺ​ដោយសារ​តែ​អាជីវករ​មក​លក់​តិច ព្រោះ​អាជីវករ​ដែល​ជាប់សែស្រឡាយ​ចិន​ភាគច្រើន​មិន​មក​លក់​ទើប​គណៈកម្មការ​ផ្សារ​បង្ខំចិត្ត​បិទ​ខាងក្នុង តែ​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ​លក់​នៅ​ខាងក្រៅ​របង ហើយ​ការ​លក់​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ទើប​ផ្សា​របើក​ដំណើរការ​ជា​ធម្មតា​វិញ ។

ដោយឡែក​នៅ​ផ្សារ​កណ្ដោល ផ្សារ​ចាស់ ផ្សារ​អូរ​ឫស្សី ផ្សារ​ទួល​ទំពូង​ក៏​ត្រូវ​បាន​គណៈកម្មការ​ផ្សារ​បិទទ្វារ​ផង​ដែរ ហើយ​ឃើញ​អាជីវករ​នាំ​គ្នា​ខាងក្រៅ​របង​មិន​ខុស​គ្នា​ពី​ផ្សារ​ធំ​ថ្មី​ប៉ុន្មាន​ឡើយ ហើយ​ឲ្យ​តែ​ចូល​ឆ្នាំ​ចិន គឺ​បិទ​ផ្សារ​ព្រោះ​អាជីវករ​ភាគច្រើន​ជាប់​សែ​ប្រឡាយ​ចិន ។

គេ​សង្កេត​ឃើញ​ថា ផ្លូវ​នៅ​ជុំវិញ​ផ្សារ និង​ដង​វិ​ថី​នានា​មិន​មានការ​កកស្ទះ​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ ហើយ​ហាង​លក់​គ្រឿង​អេ​ឡេ​គ្រ​និ​ច គ្រឿង​ទំនិញ​ផ្សេង​ត្រូវ​បាន​បិទទ្វារ ដោយឡែក​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​វិញ​មិន​មានការ​កកស្ទះ​ដែរ ។ បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន គឺជា​បុណ្យ​ដ៏​សំខាន់​មួយ​របស់​បងប្អូន​ជនជាតិ​ចិន ឬ​បងប្អូន​ជនជាតិ​ខ្មែរ ដែល​ជាប់សែស្រឡាយ​ចិន ។

មន្ត្រី​សាលាក្រុង​ភ្នំពេញ​មួយ​រូប​បាន​លើក​ឡើង​ថា ៖ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ដែល​ឆ្នាំ​នេះ​ចាប់ពី​ថ្ងៃ​ទី​២៥-២៧ ខែមករា​នេះ ស្ថាប័ន​ការងារ​មួយ​ចំនួន​ជា​ពិសេស​ស្ថាប័នឯកជន​បាន​បិទទ្វារ ។ ដង​វិ​ថី​សាធារណៈ​ដែល​ធ្លាប់តែ​មមាញឹក​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​ស្ទើរតែ​រំកិល​ខ្លួន​ទៅ​មុខ​មិន​រួច ក៏​ប្រែជា​ស្រឡះ ខណៈ​ក្រសួង​ស្ថាប័នរដ្ឋ​ក៏​ដូច​ជា សាលារៀន​រដ្ឋ​ខ្លះ​ស្ងាត់​មនុស្ស ស្ទើរតែ​គ្មាន​សិស្ស ចំណែក​ផ្សារ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មិនមែន​ជា​ផ្សារ​ទំនើប​បាន​បិទទ្វារ​៣-៤ ថ្ងៃ ។ ម្យ៉ាងវិញទៀត​ចូល​ឆ្នាំ​ចិន ឆ្នាំ​នេះ​ប៉ះ​ចំ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ដែល​មន្ត្រីរាជការ​បាន​ឈប់​សម្រាក​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ