ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Carlos Tevez ត្រូវ​បាន​បិសាច​ក្រហម​ហៅ​ឱ្យ​ត្រឡប់​មក​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​មួយ​រូប មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ត្រូវ​បាន​បញ្ចប់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​មួយ​រូប មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ត្រូវ​បាន​បញ្ចប់ អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Carlos Tevez ត្រូវ​ក្លិប​ហៅ​ឱ្យ​ត្រឡប់​មក​វិញ​។

Marcus Rashford ដែល​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​របស់​ក្លិប ពេល​នេះ​ត្រូវ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​ខែមេសា​ដោយសារ​របួស​ត្រគាក​។ នេះ​គឺ​ទុក​ឱ្យ Man Utd មាន​តែ​ខ្សែប្រយុទ្ធ​ត្រឹមតែ​ពីរ​នាក់​ខ្លាំង​ៗ​ប៉ុណ្ណោះ ដែល​មាន​កីឡាករ Anthony Martial និង Mason Greenwood​។

ការ​ចុះ​ផ្សាយ​របស់​អុីតា​លី Tuttosport ក្លិប​បិសាច​ក្រហម Man Utd អាច​នឹង​ធ្វើការ​អតីត​ខ្សែប្រយុទ្ធ​របស់​ខ្លួន Carlos Tevez ក្នុង​កិច្ចព្រមព្រៀង​រយៈពេល​ខ្លី ដើម្បី​មក​ជំនួស Rashford មួយ​គ្រា​។

Tevez បច្ចុប្បន្ន​កំពុង​ធ្វើ​នៅ​ក្លិប​យក្ស​អា​ហ្ស​ង់​ទី​ន Boca Juniors ប៉ុន្តែ​ក្រុម Manchester អាច​ទាក់ទង​កីឡាករ​វ័យ៣៥​ឆ្នាំ​រូប​នេះ ដើម្បី​ផ្លាស់​ប្តូរ​។ តែបើ​មើលទៅ​អតីតកាល​វិញ យើង​ឃើញ​ថា Tevez មិន​បាន​ចាក​ចេញពី Man Utd ក្នុង​ស្ថាន​ភាពល្អ​ឡើយ កាលពី​ឆ្នាំ​២០០៩​។

ក្នុងអំឡុងពេល​របស់​គាត់​ជាមួយ​ក្រុម​បិសាច​ក្រហម Tevez បាន​រក​គ្រាប់​បាល់​បាន​៣៤​គ្រាប់ ជាមួយនឹង​ការ​ទាត់ Assist បាន​១៤​ដង ក្នុង​ការ​ប្រកួត​៩៩​ដង ហើយ​ជួយ​ក្លិប​ឱ្យ​បាន​ពាន Premier League ចំនួន​ពីរ ពាន UEFA Champions League មួយ ពាន Club World Cup និង ពាន League Cup មួយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ