ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ ខណៈ​បុណ្យចូលឆ្នាំ​ចិន​នេះ(មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ​មិន​ថា​តែ​ជា​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន​វៀតណាម​នោះ​ទេ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​ជួបជុំ​ក្រុម​គ្រួសារ​នៅ​តាម​កន្លែង​រមណីយដ្ឋាន​នានា ជា​ពិសេស​កន្លែង​មានទឹក​ហែល​លេង​សប្បាយ​តែ​ម្តង ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា​នេះ…

ខេត្ត​ប៉ៃលិន ៖ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ​មិន​ថា​តែ​ជា​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន​វៀតណាម​នោះ​ទេ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​ជួបជុំ​ក្រុម​គ្រួសារ​នៅ​តាម​កន្លែង​រមណីយដ្ឋាន​នានា ជា​ពិសេស​កន្លែង​មានទឹក​ហែល​លេង​សប្បាយ​តែ​ម្តង ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា​នេះ ស្ថិត​នៅ​ចំណុច​ស្ពាន​តា​រៀប ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាំ​គ្នា​ទៅ​អង្គុយ​លេង​ក្បែរ​ស្ទឹង និង​ហាល​ទឹក​ស្ទឹ​លេង​កម្សាន្ត​សប្បាយ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​លោក​ចាន់ សា​រ៉ា​ក់ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត បាន​រៀបរាប់​ឱ្យ​ដឹង​ថា នា​ឱកាស​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ​លោក​បាន​នាំ​ប្រពន្ធ​កូន​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ក្រុងប៉ៃលិន ។ តែ​នៅ​ថ្ងៃនេះ​គ្រួសារ​របស់​លោក​រួម​ជាមួយ​មិត្តភក្តិ​បាន​យក​បាយ​ម្ហូបអាហារ​ទៅ​នាំ​គ្នា​អង្គុយ​ហូប​ក្បែរ​មាត់​ស្ទឹង​ក៏​មាន​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត វេច​ម្ហូបអាហារ​នំចំណី​ទៅ​អង្គុយ​លេង​តាម​ខ្យុ​ស ជជែក​គ្នា​លេង និង​ឱ្យ​កូន​ៗ​ហាល​ទឹកស្ទឹង​ដែល​ហូរ​រឹម​ៗ នា​រដូវប្រាំង​នេះ​កម្សាន្ត​សប្បាយ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ឆ្នាំ​២០២០​នេះ​ភ្ញៀវ​ទេសចរណ៍ ដើរ​លេង​ឱកាស​ចូល​ឆ្នាំ​ចិន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​នំចំណី​នៅ​តាម​តូប និង​កន្លែង​លេង​ដាច់​អស់​ជា​ច្រើន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ហឿ​ន រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​លក់​កណ្តូប​ចង្រិត​នៅ​តាម​រមណីយដ្ឋាន ពេល​បុណ្យចូលឆ្នាំ​ចិន​នេះ​ដាច់​គួរសម​ដែរ ដោយ​១​ថ្ងៃ​ៗ​អាច​លក់​បាន​ប្រាក់​ច្រើន​ជាង​ថ្ងៃ​ធម្មតា ព្រោះ​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា បាត់ដំបង បន្ទាយ​មាន​ជ័យ នាំ​គ្នា​មក​លេង​ទឹក​នៅ​ស្ពាន​តា​រៀប ។ គាត់​បន្ត​ទៀត​ថា ភ្ញៀវ​មួយ​ចំនួន​គេ​ដាក់​កូន​ធុងបាស​យក​មក​ចាក់​ច្រៀង​កម្សាន្ត និង​អ្នកខ្លះ​ទៀត​រាំ​លេង​សប្បាយ​នៅ​តាម​ក្រោម​ម្លប់​ដើមឈើ​ក៏​មាន​វេច​ម្ហូបអាហារ​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ហើយ​អ្នកខ្លះ​ទៀត​កុម្ម៉ង់​ទិញ​ម្ហូប​នៅ​តាម​រមណីយដ្ឋាន​ដាក់​ហូប​ជាមួយ​គ្នា​រហូត​ដល់​ល្ងាច​ទើប​បើកបរ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយនៅ​ថ្ងៃស្អែក​នឹង​រៀបចំ​ទៅ​លេង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្ត​ប៉ៃលិន ។

បច្ចុប្បន្ន​អ្វី​ដែល​សំខាន់​នោះ គឺ​អាជ្ញាធរ​ខេត្ត​បាន​ចាប់ផ្តើម​អភិវឌ្ឍ​កន្លែង​លេង​កម្សាន្ត​មួយ​នេះ​កាន់តែ​ប្លែក ដោយ​យក​គ្រឿងចក្រ​ជីក​កកាយ​ថ្ម​ក្នុង​ស្ទឹង​ចេញ និង​ធ្វើ​ទំនប់​ទប់ទឹក ដើម្បី​ឱ្យ​ជ្រៅ​ជាង​មុន​បន្តិច​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​នាំ​គ្នា​ចូល​លេង​កម្សាន្ត ហើយ​ក៏​មាន​រៀប​ចាក់​ខឿន​ស្ទឹង និង​រៀបចំ​កន្លែង​លេង​ក្បែរ​នោះ​គួរ​ឱ្យ​ទាក់ទាញ ។ ម្យ៉ាងវិញទៀត​កន្លែង​នេះ​ជា​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចង់​លក់ដូរ​នៅ​ទីនោះ​ក៏​បាន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ