ខេត្តបាត់ដំបង៖ ដំណាំកញ្ឆាយ៉ាងតិចជិត៣,០០០ដើម ដែលពលរដ្ឋលួចដាំបំពានច្បាប់ ត្រូវបានសមត្ថកិច្ចចុះកាប់និងប្រមូលដុតកម្ទេចចោលទាំងស្រុង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ មករា នេះ ដែលស្ថិតនៅក្នុងដីចំការមួយកន្លែង ក្បែរមាត់ស្ទឹង ភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកបវេល ។
![Picture]()
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តការផ្ទាល់បានឲ្យដឹងថា កម្លាំងជំនាញនៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្តុលតាហែន រួមជាមួយកម្លាំងប្រជាការពារផង បានចុះបង្ក្រាបនិងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលដាំនៅក្នុងចំការ របស់ឈ្មោះ រ័ត្ន ឈូយ ភេទប្រុស អាយុ៦៨ឆ្នាំ ។
![Picture]()
លោកអធិការបានប្រាប់ថា ម្ចាស់ចំការបានលួចដាំដំណាំកញ្ឆានេះ ដោយបំពានច្បាប់ហាមឃាត់ ប៉ុន្តែក្រោយពីមានសេចក្ដីរាយការណ៍ ទើបកម្លាំងចុះពិនិត្យនិងសុំគោលការណ៍ទៅលោកស្នងការខេត្ត ដើម្បកាប់បំផ្លាញ និងប្រមូលដុតកម្ទេចចោលនៅនឹងកន្លែងតែម្ដង។
![Picture]()
បើយោងតាមរបាយការណ៍បានឲ្យដឹងថា ដំណាំកញ្ឆាដែលត្រូវកាប់បំផ្លាញនិងដុតកម្ទេចចោលទាំងនោះមានសរុបចំនួន២,៧៧០ដើម ។ ដោយឡែក គ្រាប់ពូជនិងកូនដើមកញ្ឆាមួយចំនួនទៀត ក៏ត្រូវដុតកម្ទេចចោលព្រមគ្នាដែរ។ ប៉ុន្តែដោយយោងតាមគោលការរបស់លោកស្នងការខេត្ត គឺយើងបាននាំខ្លួនម្ចាស់ចំការទៅសួរនាំ ដើម្បីធ្វើកំណត់ហេតុ ហើយកម្លាំងជំនាញបានធ្វើការអប់រំ និង ធ្វើកិច្ចសន្យាឲ្យបញ្ឍប់ការលួចដាំដំណាំកញ្ឆាដោយខុសច្បាប់នេះ។
![Picture]()
លោកសុខ សារិន អធិការស្រុកបវេលបានបញ្ជាក់ថា បើតាមចម្លើយម្ចាស់ចំការ និងតាមការស្រាវជ្រាវ ការដាំដំណាំកញ្ឆាច្រើនលើសលប់បែបនេះ គឺម្ចាស់ចំការមានគោលដៅធ្វើអាជីវកម្មលើទីផ្សារតែម្ដង ដែលផ្ទុយនឹងច្បាប់ហាមឃាត់ ។ ដូច្នេះហើយ ទើបលោកស្នងការខេត្តសម្រេចឱ្យធ្វើការបង្ក្រាបនិងរឹបអូសទាំងអស់ ដើម្បីដុតកម្ទេចចោលតែម្ដង តែម្ចាស់ចំការយើងបានឱ្យត្រឡប់ទៅលំនៅឋានវិញហើយ ក្រោយធ្វើកិច្ចសន្យានិងអប់រំ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ