មិនថាតែប្រាក់រៀលខ្មែរទេ ដែលមានអត្រាមិននឹងនធៀបនឹងដុល្លារអាមេរិក សូម្បីតែប្រាក់បាតថៃក៏ដូចគ្នាដែរ ។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ គឺហាងឆេងប្រាក់បាតថៃមានអត្រា ប្រែប្រួលរាល់ថ្ងៃធៀបជាមួយដុល្លារអាមេរិក ។
អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS ធានាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យដឹងថា កាលពីថ្ងៃទី ២៤ខែមករា ឆ្នាំ ២០២០កន្លងមកនេះ គឺ ១ដុល្លារអាមេរិកទិញចូល ៣០,១៩១៩ បាត លក់ចេញ ៣០,៦៦៧២ បាត និងកាលពីថ្ងៃ ទី ២៣ គឺ ១ដុល្លារទិញចូល ៣០,២៤៧៦ បាត លក់ចេញ ៣០,៥១៨៣ បាត ។
ដូចគ្នានេះ នៅថ្ងៃទី ២២ខែដដែលនេះដែរ គឺ ១ដុល្លារទិញចូល ៣០,២៥៥២ បាត លក់ចេញ ៣០,៥០៣៤ បាត និងកាលពីថ្ងៃទី ២១ គឺ ១ដុល្លារទិញចូល ៣០,២៣៣០ បាត លក់ចេញ ៣០,៤៨១០ បាត ។
ទន្ទឹមនេះកាលពីថ្ងៃទី ២០ខែមករា ១ដុល្លារអាមេរិកទិញចូល ៣០,២៤៨០ បាត លក់ចេញ ៣០,៥១៩០ បាត ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើ ប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕
ចែករំលែកព័តមាននេះ