ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយក្រុមប្រមូលផ្តុំគ្នា​មុខក្លិបគួរ​ឱ្យសង្ស័យ លុះឃាត់ឆែកបែកធ្លាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យខណៈចុះល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ប្រទះឃើញ​​យុវជន​​ចំនួន​១១​នាក់​គួរ​ឱ្យសង្ស័យ លុះពេលឃាត់ឆែកឆេររកឃើញ​​មាន​ថ្នាំ​ញៀន​ចំនួន​​១៤​កញ្ចប់ ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ក្លិប​មិត​ណាយ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង…

រាជធានីភ្នំពេញ ៖ កំលាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យខណៈចុះល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ប្រទះឃើញ​​យុវជន​​ចំនួន​១១​នាក់​គួរ​ឱ្យសង្ស័យ លុះពេលឃាត់ឆែកឆេររកឃើញ​​មាន​ថ្នាំ​ញៀន​ចំនួន​​១៤​កញ្ចប់ ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ក្លិប​មិត​ណាយ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​​១១​នាក់​នោះ មិនស្គាល់​អត្ត​សញ្ញាណនោះទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ លោក​លោក ម៉​ម វុ​ទ្ធី អធិការ​ខណ្ឌ​ពោធិ៍​សែន បាន​បញ្ជា​អោយ​លោក​អធិការរង​ផ្នែក​គ្រឿងញៀន​ចេញ​ល្បាត​ដោយ​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ និ​ង​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចេញ​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​ត្រង់​ចំណុចមុខ​ក្លិប​មិត​ណាយ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​មួយ​ក្រុម​ប្រមូលផ្ដុំ​គ្នា​ ។

តាម​ប្រភពដដែលបានបន្ត​ថា ពេលនោះ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​បាន​​ធ្វើការ​​ឆែកឆេរ​ឃើញ​នៅ​ក្នុង​​ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​កំពុង​ផ្តុំ​គ្នា​ខាងលើ​មាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ​ដែល​ច្រក​រួម​គ្នា បន្ទាប់​មក​សមត្ថកិច្ច បាន​ចាក់​រាប់​ឃើញ​មាន​ថ្នាំ​ញៀន​សរុប​​១៤​កញ្ចក់​តូច ។

តាម​ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន ទើប​កំលាំង​នគរបាល​ខណ្ឌ​និង​កំលាំង នគរបាល​ប៉ុស្តិ៍​ដែល​សហការ​គ្នា​បាន​ឃាត់​ជនសង្ស័យ​ទាំង​១១នាក់​នោះ​ភ្លាម​ៗ​ផង​ដែរ ដើម្បី​យក​ទៅ​សួរនាំ​និ​ង​ពិនិត្យ​មើល​រក​សារធាតុ​ញៀន​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ​កំពុង​តែ​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យរក​​សារធាតុ​ញៀន បើ​រកមិនឃើញ​​មាន​សារធាតុ​ញៀនទេនោះ​ គឺ​​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អប់រំរួច​​អោយ​ត្រឡប់​ទៅ​វិញ តែ​បើ​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​វិញ ​គឺ​​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ