ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល នី សុ​ភី និង​ប៉ោ ភា​រិ​ទ្ធ ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៥ មក​រា នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រចាំ សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​ផ្គូផ្គង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​។ កីឡាករ​ជើង​ចាស់ នី សុ​ភី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៥ មក​រា នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រចាំ សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​ផ្គូផ្គង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​។

កីឡាករ​ជើង​ចាស់ នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភូ​សាង យ៉ៃ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ នី សុ​ភី មក​ទល់​ពេល​នេះ​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ តែ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​នៅ​ល្អ​ដដែល​ជា​ពិសេស​ស្នៀត​កែង​និង​ជង្គង់​នៅ​តែ​សាហាវ​គ្មាន​គូ​ប្រៀប ។ ប៉ុន្តែ​នី សុ​ភី អន់​កម្លាំង​បន្តិច​និង​ល្អ​បាន​តែ​វាយ​ជា​ប្រយោល​ប៉ុណ្ណោះ ។ លើក​នេះ​គេ​ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ​ដែល​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធ​ផល​ចុង​ក្រោយ​។

មួយគូ​ទៀត​កីឡាករ​កំពូល​ល្បិច ប៉ោ ភា​រិ​ទ្ធ​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ កង​ណា​ផា ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ ប៉ោ ភា​រិ​ទ្ធ​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិនធម្មតា ។

ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ក៏​សាហាវ​ណាស់​ដែរ​តែងតែ​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា​ឯ ចិត្ត​របស់​គេ​ក៏​សឿង​ខ្លាំង​ណាស់ ។ ប៉ុន្តែ​គេ​មិន​អាច​ដឹង​មុន​ថា ការ​មក​ប៉ះ​ចំ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំ​ថៃ​ដែល​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ម្នាក់​នេះ អាច​តតាំង​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ទឹក​នោះ​ទេ​។​កីឡាករ​ថៃ កង​ណា​ផា ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ថ្វីដៃ​ប្រកួត​របស់​គេ​ពិតជា​មិន​អន់​ឡើយ ។ ទោះ បី​យ៉ាងណា អ្នកគាំទ្រ​កីឡាករ​កម្ពុជា​មានការ​ជឿជាក់​លើ ប៉ោ ភា​រិ​ទ្ធ ថា​ពិតជា​ឈ្នះ​ច្រើន​ជាង​ចាញ់​។

មួយគូ​ទៀត កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឥណ្ឌា មុ​យ​ឃឺ​ជី អានុប ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​ឥណ្ឌា​ឈាន​ជើង​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ ចំពោះ​ថ្វីដៃ​ប្រកួត​របស់​គេ​ខ្លាំង​ប៉ុនណា​នោះ​នៅ​មិន​ទាន់​ដឹង​នោះ​ទេ ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា ។ រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ឡុ​ង សុវណ្ណ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ រំ​ចង់ ថង​ណ​យ មក​ពី​ក្លិប​បុរី​រាជសីហ៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ