ការរំលាយអាហារគឺជាដំណើការណ៍នៃជីវិតមួយដែលយើងត្រូវមាន។ បើសិនជាអាហារមិនត្រូវបានរំលាយល្អទេ វានឹងមិនអាចបឺតស្រូបជីវជាតិចូលទៅក្នុងរាងកាយ ហើយសរីរាង្គជាច្រើនទៀតនឹងមិនទទួលបានជីវជាតិតាមតម្រូវការដើម្បីធ្វើការបានល្អឡើយ។ ក្រពះមិនកិនក៏ធ្វើឲ្យហើមពោះ និងអស់កម្លាំងបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រហែលជាមានអារម្មណ៍ចង់បន្ទោបង់នៅពេលព្រឹកដោយសារតែហេតុផលមិនផ្តល់សុខភាពមួយចំនួន។ ការរាករូសនៅពេលព្រឹកអាចធ្វើឲ្យអ្នកបង្ខំភ្ញាក់ពីគេងដើម្បីទៅបន្ទោបង់ភ្លាមៗ។ ខណៈពេលដែលគ្រប់គ្នាត្រូវការបន្ទោបង់ដោយការរាករូសនៅពេលព្រឹក អាចជារឿងគ្រោះថ្នាក់បាន តែយើងអាចព្យាបាលបាន។ ការរាករូសទៀងទាត់អាចជាអាការៈជំងឺណាមួយក្នុងខ្លួន។
មូលហេតុដែលអាចនាំឲ្យរាករូសនៅពេលព្រឹកត្រូវបានបែងចែកជាពីរប្រភេទធំៗដូចជា ជំងឺ និងរបៀបរស់នៅ
១-ជំងឺ ៖ ជំងឺដែលនាំឲ្យរាករូសនៅពេលព្រឹកនេះអាចមានដូចជា ៖
-ចង្កោមរោគសញ្ញារលាកពោះក្រពះពោះវៀន
– ជំងឺរលាកពោះវៀន
– ការបង្ករោគផ្សេងៗដូចជា ការបង្ករោកដោយបាក់តេរី និងមេរោគផ្សិត។ វីរុសក៏អាចធ្វើឲ្យរាករូសនៅពេលព្រឹកបានដែរ ជាពិសេស Rotavirus តែម្តង។
២-របៀបរស់នៅ ៖ របៀបរស់នៅដែលយើងធ្វើរាល់ថ្ងៃអាចប៉ះពាល់ទៅលើការប្រឈមនឹងជំងឺជាច្រើន ហើយក៏មានការរាករូសនៅពេលព្រឹកដែរ។ បើសិនជាមនុស្សម្នាក់មានបញ្ហារាករូសនៅពេលព្រឹក គេគយរតែព្យាយាមចៀសវាងសកម្មភាព ក៏ដូចជារបៀបរស់នៅខាងក្រោមនេះ ៖
-ការញ៉ាំគ្រឿងស្រវឹង ជាពិសេសនៅពេលយប់ជ្រៅព្រោះវាអាចធ្វើឲ្យរលាកក្រពះពោះវៀន និង-បង្កជាការរាករូសនៅពេលព្រឹក
– ជក់បារី
– បញ្ហាផ្លូវចិត្ត
ដើម្បីបង្ការការរាករូស យកល្អគួរតែធ្វើរឿងដូចខាងក្រោមនេះ ៖
-ចៀសវាងការញ៉ាំអាហារ និងភេសជ្ជៈមានជាតិហ្គាសច្រើន ជាពិសេសនៅពេលយប់
– បើសិនជាអ្នកមានបញ្ហារាករូសនៅពេលព្រឹកញឹកញាប់ និងលេបថ្នាំព្យាបាលជំងឺណាផ្សេង ចូរពិគ្រោះជាមួយគ្រូពេទ្យ និងសួរគាត់អំពីឥទ្ធិពលអ្វីខ្លះរបស់ថ្នាំទាំងនោះ
– ចូរធ្វើទៅតាមរបៀបរស់នៅដែលផ្តល់សុខភាព នងិចៀសវាងទម្លាប់ជាច្រើនដូចជា ជក់បារី និងញ៉ាំគ្រឿងស្រវឹង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ