រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន១៦៨ទីតាំងបាន និងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។
លោកបន្តថា ក្នុងពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរការភ្លើងស្តុបថ្មី នៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ៩២ ឬផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែនសុខ ដែលសរុបមកដល់ពេលនេះ មានចំនួន១៦៨ទីតាំង ។
លោក សាំ ពិសិដ្ឋ បានអះអាងថា ប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងខ្ពស់ក្នុងការធ្វើចរាចរណ៍ដូចជាពាក់មួកសុវត្ថិភាពជាដើម ។ លោកនាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអោយចូលរួមគោរពភ្លើងសញ្ញា ភ្លើងស្តុប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ