ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Manchester United ប្រតិកម្ម​ជាមួយនឹង​ដំណឹង​ទិញ​ដូរ​កីឡាករ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចាញ់​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​បិសាច​ក្រហម Manchester United ពេល​ប្រកួត​ជាមួយនឹង Burnley ក្នុង​ក្របខ័ណ្ឌ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចាញ់​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​បិសាច​ក្រហម Manchester United ពេល​ប្រកួត​ជាមួយនឹង Burnley ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រាត្រី​ថ្ងៃ​ពុធ អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer បាន​ប្រតិកម្ម​នឹង​ពាក្យ​ចចាមអារ៉ាម​ផ្ទេរ​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម ។

អ្នក​ឈ្នះ​លី​គ​កំពូល​អង់គ្លេស ២០​សម័យកាល បាន​រង​នូវ​ការ​ខកចិត្ត​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ២-០ នៅ​ទឹកដី Old Trafford ទោះបីជា​មានឱកាស​ជា​ច្រើន​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត ជា​ពិសេស​នៅ​តង់​ទី​១​។

ជាមួយនឹង Paul Pogba, Marcus Rashford និង Scott McTominay សុទ្ធតែ​រង​របួស លោក Solskjaer ត្រូវ​បាន​គេ​សួរ​អំពី​ផែនការ​របស់​ក្លិប​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​។ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា លោក​ប្រាប់​ថា​៖ “​យើង​កំពុងធ្វើការ​ដើម្បី​កែ​លម្អ និង នាំ​យក​កីឡាករ​មក​ចូល​ក្នុង​ក្លិប​។ យើង​សង្ឃឹមថានឹង​អាច​រក​អ្វី​បាន​ល្អ​ៗ​។​”

លោក​បាន​បន្ត​ថា​៖ “​ខ្ញុំ​គិត​ថា​អ្នក​រាល់គ្នា​អាច​មើលឃើញ​កីឡាករ​ទាំងនេះ​កំពុង​រក​សម្ពាធ​។ ខ្ញុំ​មិន​មានការ​រិះគន់​ទៅ​លើ​ពួក​គេ​ទេ ព្រោះតែ​ពួក​គេ​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​។ យើង​ដឹង​ថា យើង​ត្រូវ​តែ​ពង្រឹង ហើយ​យើង​បាន​សម្រេចចិត្ត​ថា​កីឡាករ​ទាំងនេះ អាច​នឹង​ចាកចេញ ព្រោះតែ​យើង​ត្រូវ​តែ​ចាប់ផ្តើម​ជាមួយនឹង​គោលដៅ​ច្បាស់លាស់​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​ឈរ​នៅ​លេខ​៥ ក្នុង​តារាង Premier League និង​មាន ៦​ពិន្ទុ ដេញ​តាម​ក្លិប​លេខ​៤ Chelsea៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ