ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! មាន់​រស់​ដឹក​ពី​ថៃ​តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា​-​ថៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​បន្ត​បង្ក្រាប​បាន​នូវ​មាន់​រស់​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា​- ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​បន្ត​បង្ក្រាប​បាន​នូវ​មាន់​រស់​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា​- ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០​ថា ៖ នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមករា​នេះ ក្រុម​អន្តរាគមន៍​នៃ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ធ្វើការ​ស្ទាក់​ឃាត់​ចាប់​បាន​រថយន្ត​ដឹក​មាន់​រស់​១​គ្រឿង ១​បាំង​កន្លះ ពាក់​ស្លាក​លេខ​បាត់ដំបង ២A.៤៨៩៣ ពណ៌​ទឹកប្រាក់ ដែល​ផ្ទុក​មាន់​រស់​ចំនួន​៩១២​ក្បាល ស្មើនឹង​១១៤​ត្រ​ការ (​ទ្រុង​) ។

មាន់​រស់​ទាំងអស់​ត្រូវ​បាន​ម្ចាស់ និង​អ្នក​ដឹក​ប្រាប់​ថា បាន​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ចម្ការ​គ ភូមិ​ចម្ការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ (​ដែល​ឈរជើង​ដោយ​យោធា​កងការពារ​ព្រំដែន​លេខ​៥០៣) ។ ហើយ​កម្លាំង​ជំនាញ​បាន​ដេញ​ស្ទាក់​ឃាត់​រថយន្ត​នោះ​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៥៨ ចំនុច​មុខ​វត្ត​ព្រៃ​ចាន់ ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ និង​ជា​ម្ចាស់​ទំនិញ​មាន់​រស់​នោះ​មានឈ្មោះ ឆោម នាវ ភេទ​ប្រុស រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ ហើយ​គោលដៅ​នៃ​ការ​ដឹក​ជញ្ជូន​សត្វ​មាន់​រស់​នេះ គឺ​យក​ទៅ​បោះ​ដុំ​អោយ​ម៉ូយ​នៅ​ខេត្តសៀមរាប​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ ។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​នាំ​យក​វត្ថុ​តាង​ខាងលើ​មក​បង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ការិយាល័យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​យក​សំណាក​វិភាគ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​រង់ចាំ​អនុវត្ត​នីតិវិធី និង​ផាកពិន័យ ។

គួរ​បញ្ជា​ក’ថា ៖ ការ​ទប់ស្កាត់​បង្ក្រាប​នេះ​ជា​ការ​ទទួលខុសត្រូវ​ក្នុង​តួនាទី​ភារកិច្ច​មន្ត្រី​ជំនាញ​ពេទ្យសត្វ និង​ជា​ពិសេស​ក៏​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ឯកឧត្តម​អគ្គនាយក អគ្គនាយកដ្ឋាន​ផលិតកម្ម​និង​ប​សុ​ព្យ​បាល ហើយ​វិធានការ​នេះ​ត្រូវ​បាន​បង្កើន​ឡើង​ក្នុង​ឱកាស​រដូវ​បុណ្យចូលឆ្នាំ​ចិន វៀតណាម កូ​រេ នេះ ។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១៩ ខែមករា​កន្លង​មក ក្រុម​អន្តរាគមន៍​ពេទ្យសត្វ​ខាងលើ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​បាន​ស្ទាក់​បង្ក្រាប​បាន​រថយន្ត​ចំនួន​០២​គ្រឿង ផ្ទុក​ជ្រូក​រស់​សរុប​៤២​ក្បាល នៅ​ឃុំ​អូរ​បី​ជាន់ បន្ទាប់​ពី​វា​ត្រូវ​លួច​នាំ​ចូល​តាម​ច្រករបៀង​ណ​ង​ចាន់​ភូមិ​ជោគជ័យ​ឃុំ​អូរ​បី​ជាន់ ។

បទល្មើស​រត់ពន្ធ រួម​ទាំង​បទល្មើស​លើ​អនុ​វិស័យ​ផលិតកម្ម និង​បសុព្យាបាល​មាន​មាន់ ទា ជ្រូក និង​ផលិតផល​ដើម​កំណើត​ពី​បក្សី ពី​ជ្រូក​នៅ​តែ​បន្ត​កើត​មាន​តាម​ច្រករបៀង​មួយ​ចំនួន​ក្នុង​ចំណោម​ច្រករបៀង​ជាង​៦០​កន្លែង​លើ​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ