ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន! ការ​ថើប​គ្នា​សោះ អាច​ចម្លង​ជំងឺ​ប្រមេះទឹកបាយ​​បាន​ដែរ

4 ឆ្នាំ មុន

វា​មិន​គួរ​ឲ្យ​ជឿ​ឡើយ ប៉ុន្តែ​តាម​ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា វា​ពិតជា​អាច​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​បាន​តាម​រយៈ​ការ​ថើប​។ មាន​អំណះអំណាង​ជា​ច្រើន​និយាយ​ថា ការ​ថើប​ប្រហែលជា​ផ្លូវ​ញឹ​ក​ញាប់​មួយ​ក្នុង​ការ​ចម្លងជំងឺ​ប្រមេះទឹកបាយ​ថ្វីបើ​រឿង​នេះ​ត្រូវការ​ការ​ស្រាវជ្រាវ​ច្រើន​បន្ថែម​ទៀត​ក៏​ដោយ​។ ១-តើ​ការ​ថប់​អាច​ចម្លងជំងឺ​ប្រមេះទឹកបាយ​ដូច​ម្តេចទៅ? ៖ អ្នកជំនាញ​នៅ​តែ​មិន​ច្បាស់​ថា​តើ​ជំងឺ​កាម​ប្រមេះទឹកបាយ​អាច​ចម្លង​តាម​ការ​ថើប​ដូច​ម្តេច​នៅឡើយ​ទេ​។ តាម​ទ្រឹស្តី​មួយ​និយាយ​ថា អ្នក​អាច​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​តាម​មាត់​បាន​ដោយសារ​តែ​អ្នកជំងឺ​ផ្ទុកមេរោគ​ក្នុង​ទឹកមាត់…

វា​មិន​គួរ​ឲ្យ​ជឿ​ឡើយ ប៉ុន្តែ​តាម​ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា វា​ពិតជា​អាច​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​បាន​តាម​រយៈ​ការ​ថើប​។ មាន​អំណះអំណាង​ជា​ច្រើន​និយាយ​ថា ការ​ថើប​ប្រហែលជា​ផ្លូវ​ញឹ​ក​ញាប់​មួយ​ក្នុង​ការ​ចម្លងជំងឺ​ប្រមេះទឹកបាយ​ថ្វីបើ​រឿង​នេះ​ត្រូវការ​ការ​ស្រាវជ្រាវ​ច្រើន​បន្ថែម​ទៀត​ក៏​ដោយ​។

១-តើ​ការ​ថប់​អាច​ចម្លងជំងឺ​ប្រមេះទឹកបាយ​ដូច​ម្តេចទៅ? ៖ អ្នកជំនាញ​នៅ​តែ​មិន​ច្បាស់​ថា​តើ​ជំងឺ​កាម​ប្រមេះទឹកបាយ​អាច​ចម្លង​តាម​ការ​ថើប​ដូច​ម្តេច​នៅឡើយ​ទេ​។ តាម​ទ្រឹស្តី​មួយ​និយាយ​ថា អ្នក​អាច​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​តាម​មាត់​បាន​ដោយសារ​តែ​អ្នកជំងឺ​ផ្ទុកមេរោគ​ក្នុង​ទឹកមាត់ ប៉ុន្តែ​គេ​នៅ​តែ​មិនដឹង​ថា​ទឹកមាត់​ច្រើន​ប៉ុណ្ណា​ទើប​អាច​ចម្លង​បាន​។

២-តើ​ការ​ថើប​របៀប​ម៉េច​ទើប​ធ្វើ​ឥ្យ​ប្រឈម​ខ្ពស់​ទៅ? ៖ យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ភាគច្រើន ការ​ថើប​ខ្លាំង​ដោយ​ប្រើ​អណ្តាត ឬ​ថើប​បែប​បឺត​មាត់​គ្នា​គឺ​អាច​ប្រឈម​មុខ​ខ្ពស់​បំផុត​។

៣-តើ​ការ​ប្រើប្រាស់​ទុយោ​បឺត និង​ប្រើប្រាស់​របស់​ក្នុង​ផ្ទះបាយ​ផ្សេង​ទៀត​អាច​ចម្លង​ដែរ​ទេ? ៖ វា​មិន​ទាន់​មាន​អំណះអំណាង​ណាមួយ​និយាយ​ថា អ្នក​អាច​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​ពី​របស់​អស់ទាំង​នេះ​នៅ​ពេល​អ្នកមាន​ជំងឺ​នេះ​បាន​ប្រើ​រួច​ឡើយ​។ អ្នក​អាច​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ និង​ជំងឺ​កាម​រោគ​ផ្សេង​ៗ​ទៀត​បាន​ពី​ផលិតផល​សម្រាប់​រួម​ភេទ​ទៅ​វិញ​។

៤-តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ទេ​ដើម្បី​បន្ថយ​ការ​ចម្លង​តាម​មាត់? ៖ ការ​ចៀសវាង​ការ​ថើប​គឺជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​លុប​បំបាត់​ការ​ចម្លង​តាម​មាត់​បែប​នេះ​ទាំងស្រុង​តែ​ម្តង ហើយ​ការ​បន្ថយ​ការ​ថើប​គឺជា​រឿង​ទី​ពីរ​ដែល​អាច​បន្ថយ​ការ​ចម្លង​បាន​។ ក្នុង​ឆ្នាំ ២០១៩ អ្នក​ស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​បាន​ធ្វើការ​សង្កេត​ទៅ​លើ​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស​ដូច​គ្នា ៣៦៧៧​នាក់​បាន​រក​ឃើញ​ថា ការ​ថើប​តែ​មួយ​មុខ និង​ការ​រួម​ភេទ​ហើយ​ថើប​ទៀត​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​ប្រមេះ​ទឹកបាយ​នៅ​បំពង់ក​។ ការ​ដែល​ថើប​តែ​មួយ​មុខ ឬ​ថើប​ហើយ​រួម​ភេទ​ទៀត​ចាប់ពី​៤​ដង​ឡើង​ទៅ​ធ្វើ​ឲ្យ​ប្រឈម​នឹង​ជំងឺ​ប្រមេះទឹកបាយ​ទ្វេ​ដង​។

៥-តើ​ប្រមេះទឹកបាយ​ច្រើន​តែ​ចម្លង​ដូច​ម្តេចទៅ? ៖ ប្រមេះទឹកបាយ​គឺ​ឆ្លង​ខ្លាំង​ជាងគេ​នៅ​ពេល​ទឹក​សរីរៈ​ដូច​ជា ទឹកកាម ទឹករំអិល​មុន​ទឹកកាម និង​ទឹករំអិល​ទ្វារមាស​ឆ្លង​ចុ​ល​ទៅ​ក្នុង​មាត់ ប្រដាប់​ភេទ ឬ​រន្ធ​គូថ​ក្នុង​ពេល​រួម​ភេទ​តាម​មាត់​ដោយ​មិន​មានការ​ការពារ​។ វា​ក៏​អាច​ចម្លង​បាន​ដែរ​បើសិនជា​ទឹក​សរីរៈ​ទាំងអស់​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ប៉ះពាល់​នឹង​ភ្នែក ដូច​ជាយ​កដៃ​ប៉ះ​ភ្នែក​នៅ​ពេល​ទឹក​នោះ​ជាប់​នៅ​លើ​ដៃ​។ វា​ក៏​អាច​ចម្លង​ពី​ម្តាយ​ទៅ​ទារក​បាន​ដែរ​ក្នុង​ពេល​សម្រាលកូន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ