ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ទិញ​រថភ្លើង​ចំនួន​១០​គ្រឿង​បន្ថែម​លើក​ស្ទួយ​ការ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវដែក​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លើក​ស្ទួយ​ដល់​វិស័យ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវដែក​នៅ​កម្ពុជា ស្រប​ពេល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សន្យា​ជំរុញ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវដែក​ឱ្យ​កាន់តែ​រស់​រវើក ដើម្បី​កាត់​បន្ថយ​ខូ​ត​ខាត​ផ្លូវជាតិ និង​កាន់​បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ពេល​នេះ​មាន​ក្រុមហ៊ុន​បាន​ទិញ​រថភ្លើង​ចំនួន ១០​គ្រឿង​បន្ថែម​ដែល​មាន​លក្ខណៈ​កាន់តែ​ទំនើប និង​អស្ចារ្យ​ជាង​មុន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លើក​ស្ទួយ​ដល់​វិស័យ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវដែក​នៅ​កម្ពុជា ស្រប​ពេល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សន្យា​ជំរុញ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវដែក​ឱ្យ​កាន់តែ​រស់​រវើក ដើម្បី​កាត់​បន្ថយ​ខូ​ត​ខាត​ផ្លូវជាតិ និង​កាន់​បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ពេល​នេះ​មាន​ក្រុមហ៊ុន​បាន​ទិញ​រថភ្លើង​ចំនួន ១០​គ្រឿង​បន្ថែម​ដែល​មាន​លក្ខណៈ​កាន់តែ​ទំនើប និង​អស្ចារ្យ​ជាង​មុន ។

លោក តូច ចាន់​កុសល់ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា បន្ថែម​ពី​នេះ​ទៀត ក្រុមហ៊ុន​ឯកជន​បាន​ទិញ​រថភ្លើង​ចំនួន​១០​គ្រឿង​បន្ថែម ដើម្បី​លើក​ស្ទួយ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ដឹក​ទំនិញ​បាន​ច្រើន ខណៈ​ផ្លូវដែក​បាន​កំពុង​ត​ភ្ជាប់​ដាក់​ឱ្យ​ដំណើរការ​ដល់​បច្ចុប្បន្ន​នេះ ។

លោក​បាន​បញ្ជាក់​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​២១ ខែមករា​នេះ ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​នេះ គឺ​បើក​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​មាន​ភាព​ឆាប់រហ័ស​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អាជីវករ ហើយ​សកម្មភាព​នេះ​នឹង​ធានា​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវជាតិ​មានការ​ធ្លាក់​ចុះ​ផង​ដែរ ។

លោក​បាន​ថ្លែង​ថា «​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថានភាព​តាម​ផ្លូវជាតិ​មាន​ភាព​ធូរ​ថយ ព្រោះ​គោលបំណង​របស់​រថភ្លើង​ធំ ទី​១-​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ធ្ងន់​លើ​ផ្លូវជាតិ ដើម្បី​កុំឱ្យ​ខូច​ផ្លូវ ទី​២ -​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ឡើង ការ​ធ្វើ​ចរាចរណ៍​តាម​រថភ្លើង​មាន​សុវត្ថិភាព​ជាង​ផ្លូវ​ឡាន ទី​៣-​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ព្រោះ​រថភ្លើង​អូស​ក្បាល​បី​បាន​រហូត​ទំនិញ​៣០​ទូ ៤០​ទូ ចឹ​ង​វា​ស្មើនឹង​៣០​ឡាន ៤០​ឡាន ចឹ​ង​ការ​បំពុលបរិស្ថាន និង​ការ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កាត់​បន្ថយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ