ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​ចាស់​មាន​សភាព​ទ្រុម​ទ្រោម​ប្រឈម​បាក់ អ្នក​ភូមិ​រ៉ៃ​លុយ​គ្នា​នៅ​តែ​ខ្វះ​ខាត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ពានឈើ​ចាស់ ហើយ​មាន​សភាព​ទ្រុឌទ្រោម​ប្រឈម​នឹង​បាក់ ប្រជាពលរដ្ឋ​ក៏​បាន​រ៉ៃ​លុយ​គ្នា​កសាង​ស្ពានថ្ម​ឆ្លងស្ទឹង តែ​នៅ​ខ្វះ​លុយ​សុំ​ឱ្យ​សប្បុរសជន​ជួយ ខណៈ​ដែល​កំពុង​កសាង​ស្ពាន​នេះ​ស្ថិត​ភូមិ​បឹង​ត្រាវ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ពានឈើ​ចាស់ ហើយ​មាន​សភាព​ទ្រុឌទ្រោម​ប្រឈម​នឹង​បាក់ ប្រជាពលរដ្ឋ​ក៏​បាន​រ៉ៃ​លុយ​គ្នា​កសាង​ស្ពានថ្ម​ឆ្លងស្ទឹង តែ​នៅ​ខ្វះ​លុយ​សុំ​ឱ្យ​សប្បុរសជន​ជួយ ខណៈ​ដែល​កំពុង​កសាង​ស្ពាន​នេះ​ស្ថិត​ភូមិ​បឹង​ត្រាវ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី​។

បើ​តាម​លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា ស្ពានថ្ម​ដែល​កំពុង​កសាង​ឆ្លងស្ទឹង ស្ថិត​ឃុំ​បត់​ត្រង់ នេះ មាន​ប្រវែង​បណ្តោយ​៣៦​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ ដែល​ត្រូវ​បាន​កសាង​ឡើង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០​នេះ ការ​កសាង​បាន​ប្រមាណ​ជា​៣០​ទៅ​៤០​ភាគរយ​ហើយ​។

លោក​បាន​បញ្ជាក់​ថា ស្ពានថ្ម​ដែល​ត្រូវ​បាន​កសាង​ឡើង​នេះ គឺជា​ថវិកា​របស់​ប្រជាពលរដ្ឋ​រ៉ៃ​អង្គាស​គ្នា និង​សប្បុរសជន​ក្នុងស្រុក បាន​ចូលរួម​កសាង ដែល​គម្រោង​ថវិកា​ប្រមាណ​ជិត​៤​ម៉ឺន​ដុល្លារ​។ ហើយ​ការ​កសាង​ស្ពានថ្ម​នេះ ទោះជា​មាន​សប្បុរសជន​ជួយ​ក៏​ដោយ ក៏​នៅ​តែ​ខ្វះខាត​ថវិកា​ដែរ ដូច្នេះ​មាន​តែ​អំពាវនាវ​សុំ​ឱ្យ​ថ្នាក់ដឹកនាំ និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជួយ​ផង ដើម្បី​កសាង​ស្ពានថ្ម​នេះ​ឱ្យ​យ​រួចរាល់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ដងស្ទឹង​ត្រើយ​ខាងលិច បាន​ឆ្លងកាត់ និង​ដឹក​កសិផល​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​សម្រេចចិត្ត​កសាង​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​នេះ គឺ​ដោយសារ​តែ​ស្ពានឈើ​ចា​ស់មានភាព​ទ្រុឌទ្រោម​ខ្លាំង ដាច់​ជើង​ក្រោម​អស់ ដែល​ជា​ការ​ព្រួយបារម្ភ ។ ហើយ​ស្ពានឈើ​ចាស់​នេះ​មាន​អាយុកាល​ជាង​២៩​ឆ្នាំ​មក​ហើយ ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​រ៉ៃ​លុយ​គ្នា​កសាង​ស្ពានថ្ម​ថ្មី​។ ហើយ​ការ​កសាង​ស្ពានថ្ម​ថ្មី​នេះ គឺ​គម្រោង​កសាង​អស់​ថវិកា​៣៨.០០០​ដុល្លា​សហរដ្ឋអាមេរិក ហើយ​នៅ​កំពុង​ខ្វះខាត​លុយ ដូច្នេះ​មាន​តែ​សុំ​អំពាវ​ដល់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស សុំ​ឱ្យ​ជួយ​ផង ដើម្បី​ឱ្យ​ស្ពានថ្ម​នេះ បាន​រួចរាល់​ឆាប់ បាន​ប្រជាប​ល​រដ្ឋ​ឆ្លងកាត់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ