​ផ្លែតាង៉ែនឬផ្លែមៀនប៉ៃលិន​ ​បានតម្លៃខ្ពស់ ការប្រមូលផលក៏ចំពេល


ខេត្តប៉ៃលិន ៖ ​កសិករ​មួយ​ចំនួនដែល​ប្រកប​របរ​ដាំ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ពិតជា​មាន​ភាព​វ័យ​ឆ្លាត​គួរ​ឱ្យ​កត់សម្គាល់ ខណ​:​សង្កេត​ឃើញ​ពួក​គាត់​ខ្លះបាន​រិះរក​វិធី​យ៉ាងណា ​ដាក់​បញ្ជា​ឱ្យ​តា​ង៉ែ​ន​ផ្លែ​ទុំ​ប៉ះ​ចំ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ទាន​ផ្សេង​ៗ ទៀត ជា​ពិសេស​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​នេះ ដែល​នឹង​ឈាន​ចូល​មក​ដល់​តែ​ម្តង ។ ដូច្នេះ​ហើយ ដោយ​ប្រជាពលរដ្ឋ​ដែល កាន់​តាម​ទំនៀមទម្លាប់​ខ្សែស្រឡាយ​ចិន ត្រូវការ​ផ្លែ​ឈើ យក​ទៅ​សែនព្រេន​ឱ្យ​កុងម៉ា ស្ទើរ​គ្រាប់​ខេត្ត ក្រុង ទើប​គេ​អាច​លក់ដូរ​កសិផល​តា​ង៉ែ​ន​ក្នុង​តម្លៃ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា ។

ជាក់ស្តែង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​មករា ឆ្នាំ​២០២០ មាន​ចម្ការ​មួយ​កន្លែង កំពុង​ប្រមូល​ផល ផ្លែ​តា​ង៉ែ​ន​ជាង​៣០០​ដើម ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជួល​កម្មករ​ជា​ច្រើ ន​ចូល​ទៅ​បេះ ដើម្បី​លក់​ឱ្យ​ឈ្មួញ ទិញ​យក​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី ឈ្មួញ​ម្នាក់ ឈ្មោះ ផ​ន សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ប្តី​ឈ្មោះ ម៉ា​ប់ អុ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ដើរ​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ស្ទើរ​គ្រប់​ក្នុង​ចម្ការ​ទាំងអស់​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដោយ​ម៉ៅ​ម្តង ៣​ទៅ​៤​ចម្ការ ពោល​គឺ ពេល​ណា​តា​ង៉ែ​ន​ជិត​ទុំ គាត់​ដើរ​កក់​ប្រាក់​ឱ្យ​ម្ចាស់​ចម្ការ រួច​ក៏​នាំ​កម្មករ​ចូល​ទៅ​បេះ ថ្លឹង​គីឡូ​លក់​តែ​ម្តង ។ គាត់​បន្ត​ទៀត​ថា មុខរបរ​មួយ​នេះ ត្រូវ​ចំណាយពេល​ដើរ​ទិញ​ម្ចាស់​ចម្ការ​រាល់ថ្ងៃ ដោយពេល​ធ្លាក់​ថោក​ក៏​ទិញ លុះ​ពេល​ឡើងថ្លៃ​ក៏​ទិញ ហើយ​ពេល​ក់​ចេ ញ​គិត​តាម​ទីផ្សារ​ប្រចាំ​ថ្ងៃ​ដែរ ។

លើស​ពី​នេះ ការ​ដើរ​ម៉ៅ​ផ្លែ​តា​ង៉ែ​ន តាម​ចម្ការ ពេល​ខ្លះ​ចំណេញ​ច្រើ ន ហើយ​ក៏​មាន​ពេល​ខ្លះ ខាតចុងខាត​ដើម​ដែរ បើ​ខាត​គឺ​ទុកជា​មេរៀន​នៅ​ថ្ងៃក្រោយ ប៉ុន្តែ​ភាគច្រើន​គឺ​ចំណេញ ព្រោះ​ដើរ​ម៉ៅ​ទិញ​ថោក លក់​ក្នុង​តម្លៃ​ខ្ពស់​បន្តិច ។ ការ​ប្រកប​របរ​នេះ គាត់​ដើរ​ម៉ៅ​តែ​ក្នុង​ក្រុ ង​ប៉ៃលិន​ប៉ុណ្ណោះ ដោយ​មិន​បាន​ចេញ​ទៅ​តាម​ខេត្តបាត់ដំបង​នោះ​ឡើយ ហើយ​ក្នុង​១​ថ្ងៃ​ៗ គាត់​ជួល​កម្មករ​៥​ទៅ​៦​នាក់ ដោយ​ម្នាក់​ៗ​គិតថ្លៃ​ឈ្នួល៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។

បើ​ដើរ​ម៉ៅ​ប៉ះ​ចំ​ខែ​ធម្មតា​គ្មាន​បុណ្យ​ទាន គាត់​អាច​លក់​បាន​១​គីឡូក្រាម​ត្រឹមតែ​២៥០០​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែបើ​ប៉ះ​ចំ​ថ្ងៃ បុណ្យ​ទាន គាត់​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​៤០០០​ទៅ​៥០០០​រៀល ហើយ​ភាគច្រើន​ម៉ូយ​ទិញ​ទៅ​លក់​ក្នុង​ផ្សារ​សាមគ្គី ១​គីឡូក្រាម​៦០០០​ទៅ​៧០០០​រៀល តែបើ​គេ​ដឹក​យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ គឺ​១​គីឡូក្រាម អាច​លក់​បាន​៨០០០​រៀល​ផង​ដែរ ។

គាត់​បន្ថែម​ទៀត​ថា កាលពីមុន​គាត់​ជា​អ្នក​ប្រកប​របរ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​ធម្មតា តែ​ដោយសារ​មានការ​ឈ្លោះ​ទាស់ទែង​ជាមួយ​ម្ចាស់ផ្ទះ​ដែល​ជួល​គេ​លក់ ក៏​ឈប់​លក់ដូរ នៅ​ទីនោះ ហើយ​មានគំនិត​ដើរ​ម៉ៅ​ចម្ការ​គេ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​វិញ​ម្តង ។ របរ​មួយ​នេះ ពេល​ខ្លះ គាត់​ម៉ៅ​រួច លក់​ឱ្យ​ថៅកែ​ផ្សេង ចូល​មក​ពី​ខេត្ត​ផ្សេង គេ​ជួល​កម្មករ​ឱ្យ​បេះ​យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​អត់​ធ្លាប់​លក់ដូរ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ ។

ចំណែក​កម្មករ​ម្នាក់ ឈ្មោះ សុខ ម៉ៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន ធ្វើការ​ស៊ីឈ្នួល​បេះ​ផ្លែ​តា​ង៉ែ​ន​ឱ្យ​ថៅកែ ដោយ​គេ​គិត​ជា​កេះ ក្នុង​១​កេះ​ទម្ងន់​ជាង​១០​គីឡូក្រាម គេ​ឱ្យ តម្លៃ​ឈ្នួល​៦០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ គាត់​អាច​បេះ​ច្រក​កេះ​បាន​៧​ទៅ​១០​កេះ​ដែរ សរុប​ទៅ​ក្នុង​១​ថ្ងៃ​គាត់​អាច​រក​ប្រាក់​ចំណូល​ពី​៧​ទៅ​១០​ម៉ឺន​រៀល​ដែរ ។ តែ​ការ​ប្រកប​របរ​មួយ​នេះ ត្រូវ​មានការ​អត់​ធ្ម ត់ និង​តស៊ូ​បំផុត ព្រោះ​ក្នុង​១​ថ្ងៃ​ៗ សម្ងំ​នៅ​តែ​ក្នុង​ចម្ការ និង​រហ័ស​ដៃ​រហ័ស​ជើង ព្រោះ​បើ​បេះ​បាន​តិច បាន​ប្រាក់​កម្រៃ​ក៏​តិចតួច​ដែរ ដូច្នេះ​ហើយ ទើប​ម្នាក់​ៗ​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​ស្ទើរតែ​មិន​ហ៊ាន ឈប់​សម្រាក​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ទីផ្សារ​តា​ង៉ែ​ន មានការ​ធ្លាក់​ខ្លាំង​គួរ​ឱ្យ​កត់​ស​ម្គា ល់ ដោយ​ពី​មុន​មាន​ខាង​ឈ្មួញ​ថៃ​ចូល​មក​ទិញ ក្នុង​តម្លៃ​ខ្ពស់​ដែរ ប៉ុន្តែ​ក្រោយមក គេ​ផ្អាក​បញ្ជា​ទិញ ហើយ​ក៏​លក់ដូរ​តែ​ក្នុងស្រុក​ខ្មែរ ដែល​អ្នកខ្លះ​រអ៊ូរទាំ​ចង់​ឈប់​ប្រកប​របរ​មួយ​នេះ ព្រោះ​មិន​ចំណេញ តែ​អ្នកខ្លះ​គេ​ដាំ ដើម្បី​បញ្ជា​ឱ្យ​ផ្កា​ផ្លែ​នៅ​រដូវ​បុណ្យ​ទាន ទើប​លក់​ក្នុង​តម្លៃ​ខ្ពស់ ៕

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ