ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ទម្លាក់​ទឹក​ ខណៈ​ទម្លាក់​ទឹក​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ តាម​​រយៈ​រ៉​យ​ទ័​រ​បាន​ឱ្យ​ដឹង​ថា ជនជាតិ​អា​មេ​រិ​ក​៣​នាក់ បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​ក្នុង​​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទម្លាក់​ទឹក​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​១​គ្រឿង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី​។ គ្រោះថ្នាក់​នេះ​ ត្រូវ​បាន​អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​ ខែមក​រា ឆ្នាំ​២០២០ ខណៈ​សីតុណ្ហភាព​កើនឡើង​ខ្ពស់…

ប្រទេស​អូស្ត្រាលី ៖ តាម​​រយៈ​រ៉​យ​ទ័​រ​បាន​ឱ្យ​ដឹង​ថា ជនជាតិ​អា​មេ​រិ​ក​៣​នាក់ បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​ក្នុង​​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទម្លាក់​ទឹក​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​១​គ្រឿង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី​។ គ្រោះថ្នាក់​នេះ​ ត្រូវ​បាន​អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​ ខែមក​រា ឆ្នាំ​២០២០ ខណៈ​សីតុណ្ហភាព​កើនឡើង​ខ្ពស់ ​ព្រមទាំង​មាន​ខ្យល់​បោកបក់​ខ្លាំង ដែល​កាន់តែ​បង្កើន​អណ្ដាតភ្លើង​ក្នុង​​តំបន់​។​ ស្រប​ពេល​នោះ​សហរដ្ឋអាមេរិក បាន​បញ្ជូន​បណ្ដា​យន្តហោះ​ទម្លាក់​ទឹក​មក​ជួយ​សម្ព័ន្ធមិត្ត​អូស្ត្រាលី​។

ហើយ​ខាង​ផ្នែក​ពន្លត់ភ្លើង​បញ្ជាក់​ថា ​កង​យន្តហោះ​ទម្លាក់​ទឹក​ទាំងអស់​ហាម​មិន​ឲ្យ​ហោះ​ចេញ រង់​ចាំ​ការ​ស៊ើប​អង្កេត​មួយ​។ នៅ​ក្រុង​កង់​បេ​រ៉ា​អាជ្ញាធរ​អំពាវនាវ​ដល់​ប្រជាជន​និង​បណ្ដា​ពលករ នៅ​ផ្នែក​ខាងកើត​រដ្ឋធានី​កុំ​ឲ្យ​រត់​ចេញ ដោយ​ព្រមាន​ថា​ ពួក​គេ​អាច​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ន ិង​អាច​បាត់​បង់ជីវិត​។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​ក្រុង​កង់​បេ​រ៉ា​ថ្លែង​ថា ភ្លើង​ឆេះ​ព្រៃ ​គឹ​ជា​ការ​គំរាមកំហែង​មួយ ចំពោះ​អាយុជីវិត​របស់​បណ្ដា​មនុស្ស​ដែល​ស្ថិត​នៅ​តាម​គន្លង​របស់​វា​។ ប្រជាជន​ក្នុង​តំបន់​ទាំង​នោះ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់ ហើយ​ត្រូវ​រក​ជម្រក​ការពារ ខណៈ​អណ្ដាតភ្លើង​ជិត​មក​ដល់​។

បណ្ដា​ជើងហោះហើរ​ទាំង​ទៅ​ទាំង​មក ព្រ​លាន​យន្តហោះ​ក្រុង​កង់​បេ​រ៉ា ត្រូវ​ពន្យារពេល ដើម្បី​ទុក​ដែនអាកាស សម្រាប់​ប្រតិបត្តិការ​របស់​បណ្ដា​យន្តហោះ​ទម្លាក់​ទឹក ដែល​អណ្ដាតភ្លើង​ពេល​នេះ​រាល​មក​ដល់​ក្បែរ​ព្រ​លាន​យន្តហោះ ស្ថិត​នៅ​ភាគ​ខាងកើត​ក្រុង​។

ចាប់តាំងពី​ខែកញ្ញា​មក ភ្លើង​ឆេះ​ព្រៃ​ច្រើន​រយ​កន្លែង បាន​បំផ្លាញ​ព្រៃឈើ​អស់​ច្រើន​បំផុត និង​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​២៩​នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​២៥០០​ខ្នង រួច​ពពួកសត្វ​គ្រប់​ប្រភេទ​ជិត​១​ពាន់​លាន​ក្បាល​ត្រូវ​បាត់​បង់​ជីវិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ