ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បរិនិព្វាន


បន្ទាប់​ពី​ដាក់​អាយុសង្ខារ​រួច​ហើយ ព្រះ​អង្គ​ទ្រង់​និមន្ត​ទៅ​បិណ្ឌបាត​គ្រប់​ទិស​ទី ហើយ​នៅ​ទីបំផុត​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ដល់​នគរ​កុសិនារា ស្រាប់តែ​ទ្រង់​ប្រឈួន​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ព្រះ​អង្គ​បាន​សោយ​ផ្សិត​ខ​នឹង​ក្បាល​ជ្រូក​ដែល​ប្រគេន​ដោយ​នាយ​ចុ​ន្ទៈ ។

ពេល​នោះ​ព្រះ​អង្គ​ទ្រង់​ព្យាយាម​យាង​ចូល​ទៅ​ដល់​ព្រៃ​សាលវ័ន ហើយ​ទ្រង់​ត្រាស់​ឱ្យ​ព្រះ​អានន្ទ​រៀប​កន្លែង​ថ្វាយ​ព្រះ​អង្គ​ផ្ទុំ​ឱ្យ​បាន​ឆាប់ ព្រះ​អង្គ​ទ្រង់​ផ្ទុំ​ផ្អៀង​ទៅ​ខាងស្តាំ​ដោយ​ព្រះបាទ​ឆ្វេង​ត្រួត​លើ​ព្រះបាទ​ស្តាំ ។

លុះ​ពេល​បច្ឆិម​រាត្រី​ចូល​មក​ដល់​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​៖ «​អ្វី​ៗ​ដែល​កើត​មាន​ហើយ ផ្តុំ​ឡើង​ហើយ តែង​មាន​សភាវធម៌ និង​រលត់​ទៅ​វិញ​ជា​ធម្មតា អ្នក​ទាំងឡាយ​ចូរ​ញ៉ាំង​ប្រយោជន៍​ឱ្យ​សម្រេច​ដោយ​កិរិយា​មិន​ប្រមាថ​ចុះ​» ។ ព្រះពុទ្ធ​ទ្រង់មាន​ពុទ្ធ​ដិ​ការ​តែ​ប៉ុណ្ណេះ​ក៏​ទ្រង់​រលត់ខន្ធ​ក្នុង​ពេល​នោះ​ទៅ ។

ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​និ​ពា្វ​ន​នៅ ថ្ងៃ​អង្គារ ១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្នុង​ព្រះ​ជន្ម ៨០​ឆ្នាំ​គត់ ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ