ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! គ្រាន់តែ​រឿង​សើចចំអក​ជិះ​ម៉ូតូ ទាញ​កាំបិត​កា.ប់

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ទ្រាំង ឃាត់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ខណៈ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​បាន​យក​កាំបិត​កាប់​ទៅ​លើ​បុរស​២​នាក់ បណ្តាល​ឱ្យ​រង​របួស ដោយសារ​តែ​ខឹង​រឿង​សើចចំអក​ឱ្យ…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ទ្រាំង ឃាត់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ខណៈ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​បាន​យក​កាំបិត​កាប់​ទៅ​លើ​បុរស​២​នាក់ បណ្តាល​ឱ្យ​រង​របួស ដោយសារ​តែ​ខឹង​រឿង​សើចចំអក​ឱ្យ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ពោធិ៍ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។

បើ​តាម​នគរបាល​ស្រុក​ទ្រាំង បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ គន ជឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ហើយ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់ ទី​១-​ឈ្មោះ បុ៑​ន សល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បណ្តាល​ឱ្យ​រង​របួស​ត្រង់​កំភួន​ដៃ​ឆ្វេង និង​ជន​រង​គ្រោះ​ទី​២-​ឈ្មោះ សាន ដា គឺ​រង​របួស​ត្រង់​ក្រោយ​ក​ញ្ចឹ​ង​.​ក​ផ្នែក​ខាងឆ្វេង ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ផឹកស្រា​ក្រោមផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​និយាយ​សារភាព​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា គឺ​ដោយសារ​រូបគេ​ខឹង​ជន​រង​គ្រោះ​សើចចំអក ខណៈ​ពេល​ដែល​រូបគេ​ជិះ​ម៉ូតូ​ដួល​នៅ​មុខ​ផ្ទះ​កើតហេតុ ។

លោក​វរ​សេនី​ឯក យ៉ុ​ង ញ៉ី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ពេល​​នេះ​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ