ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​! ក្លិប​អេ​ហ្ស៊ី​ប​ទិញ​យក​កីឡាករ​អាយុ​៧៥​ឆ្នាំ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​អេ​ហ្ស៊ី​ប​អាច​នឹង​បំបែក​ឯតទគ្គ​កម្ម សម្រាប់​ការ​ទិញ​យក​កីឡាករ​បាល់ទាត់​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ទិញ​យក​កីឡាករ​ជើង​ចាស់​វ័យ​៧៥​ឆ្នាំ​។ កាលពី​ថ្ងៃ​អង្គារ​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់​ថា ក្រុម​លំដាប់​ទី​៣ នៅ​ថ្ងៃ​ទី​៦…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​អេ​ហ្ស៊ី​ប​អាច​នឹង​បំបែក​ឯតទគ្គ​កម្ម សម្រាប់​ការ​ទិញ​យក​កីឡាករ​បាល់ទាត់​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ទិញ​យក​កីឡាករ​ជើង​ចាស់​វ័យ​៧៥​ឆ្នាំ​។

កាលពី​ថ្ងៃ​អង្គារ​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់​ថា ក្រុម​លំដាប់​ទី​៣ នៅ​ថ្ងៃ​ទី​៦ ខែតុលា បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​នូវ​កីឡាករ​បាល់ទាត់​អាយុ​៧៥​ឆ្នាំ​សម្រាប់​រដូវ​កាល​នេះ​។ សេចក្តីថ្លែងការណ៍​ផ្លូវការ​ពី​សហព័ន្ធ​បាន​សរសេរ​ថា «​ថ្ងៃនេះ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប​បាន​ចុះ​ឈ្មោះ​កីឡាករ​អាជីព​ចាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​កំឡុង​ពេល​ចូល​រដូវរងារ​នា​ពេល​បច្ចុប្បន្ន​»​។

គាត់​មាន​អាយុ​៧៥​ឆ្នាំ​ហើយ​បាន​ចុះ​កុងត្រា​នៅ​ថ្ងៃ​ទី​៦ ខែតុលា ក្នុង​ផ្នែក​ទី​៣​។ កីឡាករ​រូប​នេះ​កំពុង​ត្រៀម​ចូល​ក្នុង​កំណត់​ត្រា​ពិភពលោក Guinness នៅ​ពេល​ចូល​លេង​នៅ​ក្លិប​។

សារព័ត៌មាន BBC Sport បាន​បញ្ជាក់​ថា កីឡាករ​រូប​នេះ​ជា Eez Eldin Bahder ដែល​តាម​ពិត​មាន​អាយុ​ត្រឹមតែ​៧៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មិន​មាន​ប្រវត្តិ​លេង​នៅ​ក្នុង​អាជីព​ណា​ផ្សេង​ទៀត មុន​ពេល​មក​ក្លិប​នេះ​ទេ​។ ដោយ​មិន​គិត​ពី​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​អាយុ​របស់​គាត់ គួរតែ​មាន​លក្ខណៈ​ពិសេស​សម្រាប់​ក្លិប​ថ្មី​របស់​គាត់​។ គាត់​នឹង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​សម្រាប់​កីឡាករ​បាល់ទាត់​សកម្ម​ចាស់​ជាងគេ ដែល​កាន់កាប់​ដោយ​អ្នកចាំទី Isaak Hayik ដែល​មាន​អាយុ​៧៣​ឆ្នាំ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ