យោងទៅតាមលោក ចន ស្គូលី (John Sculley) ដែលជាទីប្រឹក្សាសហគ្រិន វិនិយោគិនក្នុងវិស័យបច្ចេកវិទ្យា និងអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថា អ្នកមិនចាំបាច់រកយុទ្ធសាស្ត្រច្រើនដើម្បីក្លាយជាមនុស្សជោគជ័យទេ ព្រោះអ្វីដែលអ្នកចាំបាច់ត្រូវដឹង គឺមានតែពាក្យបីម៉ាត់តែប៉ុណ្ណោះ។
ក្នុងពេលថ្មីៗនេះ លោកបានផ្តល់ដំបូន្មានដល់និស្សិតដែលទើបតែបញ្ចប់ការសិក្សាក្នុងសាកលវិទ្យាល័យ Thomas Jefferson University ក្នុងសហរដ្ឋអាមេរិកឲ្យជ្រើសរើសនៅជីវិតដែលមានគោលដៅច្បាស់លាស់ ។
លោកបានយល់ពីសារសំខាន់នៃការរស់នៅដោយមានគោលដៅច្បាស់លាស់ក្នុងទសវត្សឆ្នាំ ១៩៨០ ពេលដែលលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និង ស្ទីវ ចបស៍ (Steve Jobs) ត្រូវបានល្បីឈ្មោះក្នុងផ្នែកជួយអ្នកដទៃតាមរយៈបច្ចេកវិទ្យា ។
លោក ស្គូលី ថែមទាំងចាកចេញពី Pepsi ដើម្បីទៅ Apple ក្នុងឆ្នាំ ១៩៨៣ ថែមទៀតពេលដេលលោក ចបស៍ សួរលោកថា «តើអ្នកចង់លក់ទឹកស្ករអស់មួយជីវិត ឬអ្នកចង់ផ្លាស់ប្តូរពិភពលោកជាមួយនឹងខ្ញុំ?»
លោកបានទទួលស្គាល់ថា លោកមិនបានយល់ពីទស្សនៈនៃការផ្លាស់ប្តូរពិភពលោកនេះទេនាពេលនោះ ប៉ុន្តែបច្ចុប្បន្ននេះ ការរស់នៅជីវិតដោយពោរពេញទៅដោយគោលដៅច្បាស់លាស់ គឺពិតជាសំខាន់ណាស់ ខណៈដែលមនុស្សកាន់តែរវល់ទៅ ហើយវាក៏កាន់តែងាយស្រួលជាងមុនដែរ ។ ប្រសិនបើអ្នកមិនទាន់មានគោលដៅច្បាស់លាស់ណាមួយសម្រាប់ជីវិតក្រៅពីគោលដៅផ្ទាល់ខ្លួនទេ លោក ស្គូលី ផ្តល់យោបល់ឲ្យអ្នកបើកចិត្តឲ្យទូលាយចំពោះអ្វីដែលពិភពលោកមាន ។ មានន័យថា អ្នកគួរតែរក្សាទម្លាប់ពូកែឆ្ងល់ និងបើកចិត្តទទួលយករាល់លទ្ធភាពដែលអាចនឹងកើតមានឡើងក្នុងជីវិត ។
ប្រាកដណាស់ ភាពជោគជ័យមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតទេ ហើយលោក ស្គូលី បានចែករំលែកថាព្រំដែនរវាងភាពជោគជ័យ និងការបរាជ័យគឺពិតជាស្តើងណាស់ ។ ហើយពេលខ្លះទៀត មនុស្សត្រូវបរាជ័យជាមុនសិនទើបអាចជោគជ័យតាមក្រោយបាន ។ ប៉ុន្តែលោកចបស៍ធ្លាប់បាននិយាយថា ពាក់កណ្តាលនៃអ្វីទាំងអស់ដែលបែងចែករវាងសហគ្រិនជោគជ័យ និងសហគ្រិនដែលមិនជោគជ័យគឺភាពអត់ធន់ ៕

ចែករំលែកព័តមាននេះ