មក​ដឹង​​យុទ្ធសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​កូន​ឲ្យ​ក្លាយ​ជា​អ្នកមាន


វប្បធម៌​ជា​ច្រើន​តែងតែ​គិត​ថា ទ្រព្យសម្បត្តិ​ត្រូវ​បាន​កសាង​ឡើង និង​បាត់​ទៅ​វិញ​ក្នុង​កំឡុង​ពេល​តែ ៣ ជំនាន់​តែ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​វា​មិន​អាច​ឆ្លងកាត់​ដៃ​របស់​ចៅ​ៗ​បាន​ឡើយ​ព្រោះតែ​ពន្ធ ការ​ចាយវាយ និង​ការ​ខ្ជះខ្ជាយ​របស់​កូន​ៗ ។ ប៉ុន្តែ​គ្រួសារ រ៉ុ​ក​កាហ្វេ​ឡឺ (Rockefeller) បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​វា​ពិតជា​អាច​ឆ្លង​ផុត ៣ ជំនាន់​ពិតមែន ។ ជាក់ស្តែង គ្រួសារ​នេះ​បាន​រក្សាទ្រព្យ​សម្បត្តិ​ប្រមាណ ១០០ ឆ្នាំ​មក​ហើយ ។ នៅ​ឆ្នាំ ២០១៦ ពួក​គេ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ១១ ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត គ្រួសារ​នេះ​ស្ទើរតែ​មិន​មាន​ជម្លោះ ពាក្យ​ចចាមអារ៉ាម រឿង​ក្តី និង​គ្រោះភ័យ​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ឡើយ ។ បច្ចុប្បន្ន​ពួក​គេ​មាន​សមាជិកគ្រួសារ​ច្រើន​ជាង ២៥០ ទៅ​ទៀត​ដែល​ជាប់​សាច់ឈាម​ផ្ទាល់​ជាមួយនឹង​លោក ច​ន ឌី រ៉ុ​ក​កាហ្វេ​ឡឺ (John D. Rockefeller) និង​អ្នកស្រី ឡ​រ៉ា ស្ពេ​ល​មេន រ៉ុ​ក​កាហ្វេ​ឡឺ (Laura Spelman Rockefeller) ។

តើ​ពួក​គេ​មានរឿង​សម្ងាត់​អ្វី​ដែល​ជួយ​ឲ្យ​ពួក​គេ​រក្សាទ្រព្យ​សម្បត្តិ​គ្រួសារ​ឲ្យ​គង់វង្ស​មក​ដល់​សព្វ​ថ្ងៃនេះ?
ក្នុង​បទ​សម្ភាសន៍​មួយ លោក ដេ​វី​ដ រ៉ុ​ក​កាហ្វេ​ឡឺ ជូ​នៀ (David Rockefeller Jr.) ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Rockefeller & Co. បាន​និយាយ​ថា គ្រួសារ​លោក​បាន​បង្កើត​គោល​តម្លៃ ប្រពៃណី និង​ស្ថាប័ន​ជាក់លាក់​ដែល​ជួយ​ឲ្យ​គ្រួសារ​រួបរួម​គ្នា និង​ជួយ​រក្សាទ្រព្យ​ក្នុង​គ្រួសារ​ផង​ដែរ ។ លោក​បាន​បន្ត​ទៀត​ថា គន្លឹះ​ទាំងអស់​មាន ៤ ចំណុច ។

លោក​បាន​និយាយ​ថា «​ពួក​យើង​តែងតែ​ជួបជុំ​គ្នា​ជា​គ្រួសារ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ហើយ​ភាគច្រើន​មាន​មនុស្ស​ច្រើន​ជាង ១០០ នាក់​ទៅ​ទៀត​ក្នុង​បន្ទប់​តែ​មួយ​ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ជុំ​គ្នា ។ ពួក​យើង​មានកម្ម​វិធី​មួយ​ដែល​មានឈ្មោះ​ថា​វេទិកា​ក្នុង​គ្រួសារ ។ ពេល​ដែល​អ្នកមាន​អាយុ ២១ ឆ្នាំ អ្នក​នឹង​អាច​ចូលរួម​កិច្ចប្រជុំ​ទាំងនោះ​» ។លោក​បាន​បន្ថែម​ថា ក្នុង​កំឡុង​ពេល​ប្រជុំ គ្រួសារ​លោក​និយាយ​ពី​ទិស​ដៅ គម្រោង សមាជិក​ថ្មី​ៗ និង​ព័ត៌មាន​ថ្មី​ៗ​ទាក់ទិន​នឹង​គ្រួសារ ឬ​ការងារ​ជាដើម ។

លោក​បាន​បន្ត​ទៀត​ថា អ្វី​ដែល​មាន​សារៈសំខាន់​មួយទៀត គឺ​ការ​រក្សា​ប្រវត្តិ​គ្រួសារ​ដូច​ជា​ការ​ជួបជុំ​គ្នា​នៅផ្ទះ​គ្រួសារ​ធំ​មួយ​ជាដើម ។ ក្រៅពី​នេះ​ហើយ ការ​មិន​មាន​អាជីវកម្ម​ប្រចាំ​គ្រួសារ​ក៏​ជា​ចំណុច​មួយ​ដែល​ជួយ​ដល់​ក្រុម​គ្រួសារ​ខាងលើ​ដែរ​ព្រោះ​ជម្លោះ​ជា​ច្រើន​ដែល​កើត​មាន​ឡើង​ក្នុង​គ្រួសារ​អ្នកមាន​ភាគច្រើន​ទាក់ទិន​នឹង​អាជីវកម្ម ។ប៉ុន្តែ​អ្វី​ដែល​រក្សា​ចំណង​គ្រួ​សារបាន​ប្រសិទ្ធិ​ភាព​ជាងគេ​គឺ​តម្លៃ​រួម​របស់​គ្រួសារ នោះ​គឺ​សប្បុរសជន ។ សមាជិកគ្រួសារ​ត្រូវ​បាន​ជំរុញ​ឲ្យ​ចូលរួម​ក្នុង​មូលនិធិ​សប្បុរសធម៌​របស់​គ្រួសារ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ណាមួយ ៕

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ