តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិប Barcelona បានចូលរួមក្នុងការប្រណាំងប្រជែងយកកីឡាករខ្សែប្រយុទ្ធ ដែលមានទឹកប្រាក់៦០លានផោន នៅក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ។
កាលពីថ្ងៃអង្គារ ការចុះផ្សាយរបស់សារព័ត៌មានអេស្បាញ Sport បានរាយការណ៍ថា Barca បានចូលរួមក្នុងការតាមប្រម៉ាញ់យកខ្សែប្រយុទ្ធ Timo Werner ក្រុម Red Bull Leipzig ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ Liverpool ឬ Chelsea ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កីឡាករវ័យ២៣ឆ្នាំ ដែលជាអ្នករកគ្រាប់បាល់នាំមុខគេក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ បន្ទាប់ពីរកបាន២០គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១៨ដង ត្រូវបានគេនិយាយថាបានក្លាយជាបេក្ខភាពជំនួស Luis Suarez របស់ Barcelona ដែលរងរបួស។ តម្លៃរបស់កីឡាកររូបនេះ គឺ៦០លានផោន។
Werner ធ្លាប់ត្រូវបានគេគាំទ្រឱ្យចូលរួមជាមួយ Liverpool ជាមួយនឹង Jurgen Klopp ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយរវាងកីឡាករនេះនិងម្ចាស់ជើងឯកអឺរ៉ុបនៅឡើយទេ។
កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះរកបាន៨៣គ្រាប់ក្នុងការបង្ហាញខ្លួននៅ Bundesliga ចំនួន ២០៦ដង និងបានឈ្នះស្បែកជើងមាសក្នុងពានរង្វាន់ FIFA Confederations Cup ឆ្នាំ២០១៧ របស់ Die Mannschaft នៅប្រទេសរុស្ស៊ី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ