ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រវាង​៤៥​វស្សា​ព្រះពុទ្ធ​បំពេញ​កិច្ច​ទាំង​៥​ជា​និច្ច

4 ឆ្នាំ មុន

ពុទ្ធកិច្ច​ទាំង​៥​ជា​កិច្ច​ដែល​ព្រះសម្មាសម្ពុទ្ធ​គ្រប់​ព្រះ​អង្គ​តែង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​និច្ច ចំណែក​ព្រះ​បរម​សាស្តា​នៃ​យើង​ក៏​ទ្រង់​បំពេញ​ពុទ្ធកិច្ច​៥​ប្រការ​នេះ​ឥត​ល្អៀង​អស់​រយៈពេល​៤៥​វស្សា​គឺ​៖ ១-​នៅ​ពេល​ព្រលឹម​ទ្រង់​និមន្ត​បិណ្ឌបាត ។ ២-​ពេល​រសៀល​ទ្រង់​សម្ដែងធម៌​ទេសនា​ប្រោស​ដល់​សាធារណជន ។ ៣-​នៅ​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ ។ ៤-​ពេល​កណ្តាលអធ្រាត្រ​ទ្រង់​ដោះស្រាយ​ប្រស្នា​ទេវតា​ទាំងឡាយ​។…

ពុទ្ធកិច្ច​ទាំង​៥​ជា​កិច្ច​ដែល​ព្រះសម្មាសម្ពុទ្ធ​គ្រប់​ព្រះ​អង្គ​តែង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​និច្ច ចំណែក​ព្រះ​បរម​សាស្តា​នៃ​យើង​ក៏​ទ្រង់​បំពេញ​ពុទ្ធកិច្ច​៥​ប្រការ​នេះ​ឥត​ល្អៀង​អស់​រយៈពេល​៤៥​វស្សា​គឺ​៖

១-​នៅ​ពេល​ព្រលឹម​ទ្រង់​និមន្ត​បិណ្ឌបាត ។

២-​ពេល​រសៀល​ទ្រង់​សម្ដែងធម៌​ទេសនា​ប្រោស​ដល់​សាធារណជន ។

៣-​នៅ​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ ។

៤-​ពេល​កណ្តាលអធ្រាត្រ​ទ្រង់​ដោះស្រាយ​ប្រស្នា​ទេវតា​ទាំងឡាយ​។

៥-​នៅ​ពេល​ជិត​ភ្លឺ​ទ្រង់​ប្រមើល​មើល​សត្វលោក​ដែល​មាន​និស្ស័យ និង​ឥត​និស្ស័យ​ ។

តាម​គម្ពីរ​ធម្មបទ​មាន​និយាយ​អំពី​ការ​ប្រមើល​មើល​នេះ​ថា និស្ស័យ​របស់​សត្វលោក​មិន​ដូច​គ្នា​ទេ សត្វ​ខ្លះ​មាន​និស្ស័យ​នឹង​ព្រះពុទ្ធ ព្រះ​អង្គ​ក៏​និមន្ត​ទៅ​ទេសនា​ប្រោសសត្វ​នោះ​ដោយ​ព្រះ​អង្គ​ឯង ។ ចំណែក​សត្វ​ខ្លះ​ទៀត​មិន​មាន​និស្ស័យ​នឹង​ព្រះពុទ្ធ​ទេ តែ​មាន​និស្ស័យ​នឹង​សាវក​របស់​ព្រះ​អង្គ​ទៅ​វិញ បើ​មាន​និស្ស័យ​នឹង​សាវក​ណា ព្រះ​អង្គ​ក៏​ប្រើ​សាវក​នោះ​ទៅ​ប្រោស​ដើម្បី​ឆាប់​ទទួល​បាន​ប្រយោជន៍ គឺ​ងាយ​ទេសនា​អប់រំ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ