ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច.កបានស្រេច ​ចោរជាងតប្រព័ន្ធ​GPS

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស NX 200T មួយ​គ្រឿង ដែលចោរ​ម្នាក់​ជា​ជាង​មក​ត​ភ្ជាប់ GPS ពេល​ម្ចាស់ភ្លេចខ្លួន​ក៏​លួច​បើក​រត់គេច​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស NX 200T មួយ​គ្រឿង ដែលចោរ​ម្នាក់​ជា​ជាង​មក​ត​ភ្ជាប់ GPS ពេល​ម្ចាស់ភ្លេចខ្លួន​ក៏​លួច​បើក​រត់គេច​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា កន្លង​មក​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ ហើយ​ម្ចាស់រថយន្ត​បាន​ប្តឹង​ប៉ូលិស​ខណ្ឌ​ឲ្យ​ជួយ​អន្តរាគមន៍ នោះ​បាន​រក​ឃើញ​វិញ​ហើយ ។

ប្រភព​ព័ត៌មាន​ច្បាស់ការ​ប្រាប់​ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២០ មក​រា រថយន្ត​ខាងលើ​ត្រូវ​បាន​នគរ​បាល​ក្រសួងមហាផ្ទៃ ប្រទះ​ឃើញ​នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ក៏​បាន​ដកហូត​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​។ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក ហ៊ួ ម៉េ​ង​វ៉ាង អធិការ​ខណ្ឌ ដាក់​កម្លាំង​ឃ្លាំមើល​រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា ក៏​លេចមុខ​ជនសង្ស័យ​មក​មើល​រថយន្ត​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្តង ។

រថយន្ដ​ដែល​ចោរលួច​នេះ​ម៉ាក​ឡិច​ស៊ី​ស NX200T ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-6695 មាន​ម្ចាស់​ឈ្មោះ សាញ់ ចិន្តា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ។ ចំណែក​កូនស្រី ជា​អ្នក​ប្រើប្រាស់​រថយន្ត​ខាងលើ ឈ្មោះ សន សុ​ី​វ​ហុង អាយុ​២៥​ឆ្នាំ ។ ជនសង្ស័យ​ជា​ចោរលួច​រថយន្ត ឈ្មោះ ខន ពន្លក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត នៅ​ខេត្តកំពង់ចាម ជា​ជាង​ត GPS ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​រថយន្ត កាលពី​បម្រើ​ការងារ​ជា​ជាង​ត​ប្រព័ន្ធ​GPS នៅ​ក្រុមហ៊ុន​ខេ​ជី បាន​លួច​រថយន្ត​ឡិច​សុ​ី​ស​RX300 របស់​អតិថិជន​ម្តង​ហើយ តែ​ម្ចាស់​រក​ឃើញ​វិញ ។ ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ម្តង​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១៩ ហើយ​ខាង​ក្រុមហ៊ុន​ក៏​ប្រកាស​លែង​ទទួលស្គាល់​បុគ្គលិក​រូប​នេះ​ដែរ ខណៈ​សមត្ថកិច្ច​ក៏​តាម​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ តែ​រក​មិនឃើញ ។ក្រោយ​មក​ជនសង្ស័យ​បាន​បន្លំ​ខ្លួន​មក​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ថ្មី​មួយទៀត ស្រាប់តែ​មក​ធ្វើ​សកម្មភាព​លួច​រថយន្ត​ឡិច​សុ​ី​ស​200T មួយ​គ្រឿង​ខាងលើ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ គេចខ្លួន​បាន​ទៀត ។

ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ រថយន្ត​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រសួង​មហា​ផ្ទៃ ប្រទះ​ឃើញ​នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដែល​ជនសង្ស័យ​យក​មក​ដើម្បី​ប្តូរ​ពណ៌ ហើយ​សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ទៅ​រក្សា​ទុក ។ រីឯ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ហ៊ួ​រ ម៉េ​ង​វ៉ាង ដាក់​កម្លាំង​ឃ្លាំចាំ​មើល ទីតាំង​យាន​ដ្ឋាន រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​លេចមុខ​ជនសង្ស័យ​ឈ្មោះ ខន ពន្លក មក​ដល់​ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ជូន​លោក មន វុ​ធី អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​យក​ជនសង្ស័យ​ទៅ​បន្ត​នីតិវិធី ។

បើ​តាម​ចម្លើយ​សារភាព ជនសង្ស័យ​ពេល​លួច​រថយន្ត​បាន​ហើយ បើក​ចេញ​តាម​រង្វង់​មូល​ចោម​ចៅ​យក​រថយន្ត​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ប្រពន្ធ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ដោយ​ដោះ​ស្លាក​លេខ​ចេញ លាក់​ទុក​ក្រោម​កៅអី ។ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា នោះ ក៏​បើករថយន្ត​ទៅ​ឲ្យ​ជាង​ប្តូរ​យក​ពណ៌​ខ្មៅ​នៅ​យានដ្ឋាន​ខាងលើ លុះដល់​យប់​ថ្ងៃ​ដដែល ទៅ​មើល​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​បាន​តែ​ម្តង ។

ទាក់ទិន​នឹង​ប្រវត្តិ​ជនខិលខូច​បែប​នេះ​ជា​សារ​មួយ​សម្រាប់​ក្រុមហ៊ុន​នានា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ធ្វើការ ដូច​ករណី​ជន​ខាងលើ​នេះ​ក្រុមហ៊ុន​មួយ​បដិសេធ​ក៏​មាន​ក្រុមហ៊ុន​មួយទៀត​ទទួល​ឱ្យធ្វើ​ការ​ដូច​ទទួលយក​ចោរ​មក​ត្បៀត​ឃ្លៀ​ក​ប្រៀប​ដូច​ជា​បើកឱកាស​ឱ្យ​ជនខិលខូច​បែប​នេះ​ប្រព្រឹត្ត​បទល្មើស​សា​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ