ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​ពូជឈើ​គ្រញូង​​នៅស្រុក​បន្ទាយស្រី ត្រូវ​ជន​មិន​ស្គាល់​មុខលួច​ដុត​ឆេះហ្មត់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើបានឱ្យ​ដឹង ​នៅ​ថ្ងៃ​ទី​២២​ មករា ​នេះ​ថា តំបន់​ព្រៃ​ពូជឈើ​គ្រញូង​ដែល​ទើប​និង​ដាំ​ក្នុង​អំឡុងឆ្នាំ​២០១១ ត្រូវ​បាន​ជន​អគតិលួច​ដុត​បំផ្លាញ ​ក្នុង​គោល​បំណង​វាទ​ទី​យក​ដី​រដ្ឋធ្វើ​ជា​ឯកជន បណ្តាល​ឱ្យឆេះ​ខូចខាត​កូន​ឈើ​គ្រូ​ញូ​ង…

ខេត្តសៀមរាប ៖​ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើបានឱ្យ​ដឹង ​នៅ​ថ្ងៃ​ទី​២២​ មករា ​នេះ​ថា តំបន់​ព្រៃ​ពូជឈើ​គ្រញូង​ដែល​ទើប​និង​ដាំ​ក្នុង​អំឡុងឆ្នាំ​២០១១ ត្រូវ​បាន​ជន​អគតិលួច​ដុត​បំផ្លាញ ​ក្នុង​គោល​បំណង​វាទ​ទី​យក​ដី​រដ្ឋធ្វើ​ជា​ឯកជន បណ្តាល​ឱ្យឆេះ​ខូចខាត​កូន​ឈើ​គ្រូ​ញូ​ង និងឈើផ្សេង​ៗ​ប្រមាណ ជាង​៤០​ហិ​កតា បង្ក​ការ​ភ្ញាក់ផ្អើលពេញ​ស្រុក​បន្ទាយស្រី ​។ ហេតុការណ៍​ឆាបឆេះ​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០៦​យប់ថ្ងៃ​ទី​២១​ មករា ឆ្នាំ​២០២០ រហូត​ដល់​ដល់​ម៉ោង១០​យប់​ថ្ងៃ​ដដែល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ​។

បើ​តាមលោកសេង លន់ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើកន្ទួត​ខ្នារ​ក្រៅបានឱ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​ពូជ​កូន​ឈើ​គ្រញូង​នេះ បណ្តាល​ឱ្យ​ខូចខាត​ព្រៃឈើ​សរុប​ទាំងអស់​ប្រហែល​៤០​ហិ​កតានោះ ​គឺ​មាន​មនុស្ស​មក​លួច​ដុត ​។​

លោក​បន្ត​ថា ការ​ពន្លត់​នោះ​ មាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង កម្លាំងយោធា​ភូមិភាគ​ទី​៤ ពន្លត់​ដោយ​ប្រើ​តែ​កម្លាំងបាយ​សុទ្ធ ព្រោះ​យើង​គ្មាន​ឡានទឹក​។​លោក​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នោះ ប្រើប្រាស់​អា​ត្រាក់ទ័រ​ចំនួន​០២​គ្រឿង ភ្ជួរ​កាត់​ដោយ​ពុំ​បាន​ប្រី​ប្រាស់​ឡានទឹក​ឡើយ ហើយ​ព្រៃ​នោះ​កាលពី​ឆ្នាំ​មុន​ក៏​ធ្លាប់​ឆេះ​ដែរ​។

លោក​បន្ថែម​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ជន​អគតិ​លួច​ដុត ដើម្បី​ចង់​មក​វាទ​យក​ដី​ព្រៃរបស់​រដ្ឋ​។​លោក​បញ្ជាក់​ថា ករណី​នេះ​លោក​នឹង​ស្រាវជ្រាវ​រក​ជន​បង្ក​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​សូម​បញ្ជាក់​ថា ចំការ​ព្រៃឈើ​គ្រញូង​នេះ​មាន​ដូច​ជា​ចំការ​ឈើ​គ្រញូង​ធម្មជាតិ (​ឈើ​ធំ​ៗ)​និង​ក្រោយមក​អាជ្ញាធរ​និង​ពលរដ្ឋ​នាំ​គ្នា​ដាំ​ឈើ​គ្រញូង ព្រោះ​ជា​ឈើ​កម្រ​ជិត​ផុត​ពូជ​៕​

អត្ថបទសរសេរ ដោយ